មនុស្សដែលធាត់តែងតែចង់ស្រកទម្ងន់ ព្រោះនៅពេលដែលស្រក គេនឹងមានរូបរាងស្អាត ហើយនៅពេលដែលស្លៀកពាក់ខោអាវក៏មានរាងស្អាតដូចគ្នា ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកមានរូបមន្តខ្លីមួយដែលអាចធ្វើឱ្យអ្នកមានរាងដែលស្អាតបាន។ តើមានរូបមន្តអ្វីទៅ?

ខ្ញីតែក្រហម
• គ្រឿងផ្សំ ៖
តែក្រហមមួយកញ្ចប់ ខ្ញីចិតសំបកចេញចំនួន៥បន្ទះ ទឹកឃ្មុំល្មម(បរិមាណល្មម)។
• របៀបធ្វើ ៖
ដំបូងអ្នកត្រូវតែយកតែក្រហម និងខ្ញីដាក់ក្នុងកែវមួយ បន្ទាប់មកយកទឹកដែលមានសីតុណ្ហភាពលើសពី៩០អង្សាសេមកឆុង លុះទុកដល់វារាងមិនសូវក្តៅ ទើបលាយទឹកឃ្មុំចូល។
បញ្ជាក់ ៖ ប្រសិនបើក្រោយពេលដែលអ្នកទទួលទានរួច ហើយក្នុងពោះក្តៅ អ្នកគួរតែកាត់បន្ថយបរិមាណខ្ញី ហើយមួយថ្ងៃអ្នកអាចផឹកពី២ទៅ៦កែវបានហើយ៕