ការចញ្ចឹមកូនអាចជាកតព្វកិច្ចមួយដ៏សំខាន់។ អ្នកម្តាយម្នាក់ប្រហែលជាមានអារម្មណ៍ថាអស់កម្លាំង ស្មុកស្មាញ និងឆេវឆាវក្នុងចំណោមអ្នកម្តាយ២៤/៧។ ខាងក្រោមនេះជាចំនុចដែលអ្នកម្តាយត្រូវការ៖

១. សម្មាធិ
អ្នកមិនចាំបាច់ចុះឈ្មោះសំរាប់ថ្នាក់ភាវនា រឺក៍អង្គុយតាំងសមាធិក្នុងរយះពេលដ៍ច្រើនម៉ោងនោះទេ។ មធ្យោបាយងាយៗ អ្នកគ្រាន់តែចំណាយពេល ៥ ទៅ១០ នាទីជារៀងរាល់ព្រឹកនៅពេលដែលអ្នកក្រោកពីដំនេក។ ដកដងដង្ហើមអោយបានវែង ស្តាប់ខ្យល់ដង្ហើមចេញចូលរបស់ខ្លួនឯង និងមិនត្រូវគិតអ្វីទាំងអស់។ វានឹងធ្វើអោយអារម្មណ៍របស់អ្នកស្ងប់ស្ងាត់ និងចាត់ចែងសំរាប់ការងារប្រចាំថ្ងៃរបស់អ្នកក្នុងភាពជាម្តាយដែលពោរពេញដោយការអត់ធ្មត់។
២. ស្វែងរកជំនួយ
ស្វែងរកជំនួយពីមនុស្សដែលអ្នកអាចរកបាន ដូចជាស្វាមី ម្តាយ ម្តាយក្មេក បើសិនជាពូកគេអាចជួយអ្នកបាន។ អាចអោយពូកគេជួយថែររក្សាក្មេង ដូចជាកន្លះម៉ោង ហើយយកពេលវេលានោះទៅសំរាក។ វាពិតជាជួយអ្នកបានច្រើនក្នុងការធ្វើអោយមានអារម្មណ៍ធូរស្រាលសំរាប់ពេលវេលានៅសល់។
៣. ធ្វើគំរោងជាប្រចាំថ្ងៃ
ប្រឈមមុខនឹងការងារជាច្រើនដែលត្រូវបំពេញ ជាមួយនិងពេលវេលាមិនគ្រប់គ្រាន់ វាប្រសើរបំផុតក្នុងការរៀបចំគំរោងប្រចាំថ្ងៃអោយបានល្អ។ សរសេររឿងទាំងអស់ដែលអ្នកនឹងត្រូវធ្វើ ហើយរៀបចំវាទៅតាមអទិភាព។ ការរៀបចំទុកជាមុននឹងជួយអោយអ្នកជៀសវៀងនូវការខូចខាត អារម្មណ៍តានតឹង និងភាពឆេវឆាវ។
៤. រៀបចំទំលាប់សំរាប់កូនរបស់អ្នក
បើសិនជាអ្នករៀបចំជីវិតបុត្រធីតារបស់ជាមួយនឹងវិន័យ និងទំលាប់ នោះកូនៗរបស់អ្នកនឹងដើរតាមវា។ ដូច្នោះអ្នកត្រូវប្រាកដថា អ្នកបានបញ្ចូលវាទៅក្នុងផែនការរបស់អ្នកជាមួយនឹងពេលវាលាសំរាប់អាហារ ការសំរាកថ្ងៃត្រង់ និងការចូលគេងនៅពេលយប់។ ទាំងនេះនឹងជំរុញអោយមានដំណើរការដ៍រលូនមួយក្នុងសកម្មភាពនៅក្នុងក្រុមគ្រួសាររបស់អ្នក។
៥. រាប់អោយបាន១០ ហើយចាប់ផ្តើមសារជាថ្មី
នៅគ្រប់ពេលដែលអ្នកមានអារម្មណ៍ថាបាត់បង់ការគ្រប់គ្រងលើខ្លួនឯង និងក្លាយជាឆេវឆាវ បើដូចនេះចូលឈប់វាភ្លាម។ ធ្វើការដកដង្ហើមអោយបានវែង ហើយរាប់យឺតៗអោយបានដប់។ បន្ទាប់មកចាប់ផ្តើមឡើងវិញនៅពេលដែលអ្នកមានអារម្មណ៍ថាប្រសើរឡើង។
៦. មានពេលខ្លះសំរាប់ខ្លួនឯង
អ្នកគួរតែទុកពេលវេលាយ៉ាងហោចណាស់អោយបានពី១៥-២០នាទីសំរាប់ខ្លួនអ្នក។ ប្រើប្រាស់ពេលវេលានេះដើម្បីធ្វើអោយអ្នកសំរាក។ វាអាចជាសកម្មភាពធម្មតាដូចជា ការអានទស្សនាវត្តីដែលអ្នកចូលចិត្ត រឺក៍ក្របកាហ្វេក្តៅ។ មធ្យោបាយសមញ្ញទាំងអស់នេះនឹងផ្តល់អោយអ្នកនូវសន្តិភាពផ្លូវចិត្ត និងមានលំនឹង ដែលអ្នកត្រូវការសំរាប់អប់រំកូនចៅរបស់អ្នក៕