តើអ្នកចង់បានស្បែកសស្អាត ទន់និង រលោងទេ? ទាំងនេះគឺជាអាហារ៥មុខ ដែលជួយឲស្បែករបស់អ្នកមានសុខភាពល្អ:

- ម្ទេសប្លោកក្រហម: វាមានកាឡូរីទាប ហើយអាចយកមកធ្វើម្ហូបបានច្រើនមុខដូចជា ឆា ចៀន អាំង ឬក៏បរិភោគឆៅ។ វាជាបន្លែម្យ៉ាង ដែលមានឳជារសឆ្ងាញ់ ហឹរ និងផ្អែមទៀតផង ម្យ៉ាងវិញទៀត វាអាចជួយចិញ្ចឹមស្បែករបស់អ្នកផងដែរ។
- សូកូឡា: សូកូឡា គឺជាស្ករមួយប្រភេទដែលពេញនិយមសម្រាប់មនុស្សគ្រប់វ័យ ហើយមានរសជាតិផ្អែមឆ្ងាញ់ទៀតផង។ ផលប្រយោជន៍របស់ស្ករសូកូឡានេះ គឺអាចធ្វើឲអ្នកមានសុខភាពល្អ បន្ថែមពីនេះទៀត វាអាចជួយប្រឆាំងជំងឺមហារីក និងបន្សាបជាតិពុលក្នុងខ្លួនរបស់អ្នកថែមទៀតផង។
- តែបៃតង: ចូរអ្នកសាកល្បងទទួលទានតែបៃតងរាល់ថ្ងៃជំនួសភេសជ្ជៈរបស់អ្នកវិញម្ដងមើល ព្រោះថាវាមានក្លិននិងរសជាតិឈ្ងុយឆ្ងាញ់ អាចជួយសម្រកជាតិខ្លាញ់ក្នុងខ្លួន ព្រមទាំងធ្វើឲស្បែកមានភាពភ្លឺថ្លា។ វាមាននាទីបន្សាប និងសម្អាតជាតិពុលក្នុងខ្លួន ព្រមទាំងទប់ស្កាត់សារជាតិពុលពីបរិយាកាសខាងក្រៅចូលមកខាងក្នុងខ្លួនថែមទៀត។
- គ្រាប់ធញ្ញជាតិ: អ្នកអាចប្រើគ្រាប់ធញ្ញជាតិមួយចំនួន យកមកបរិភោគលេងពេលទំនេរបានដូចជា គ្រាប់ល្ពៅ គ្រាប់ឪឡឹក គ្រាប់ផ្កាឈូករតន៍ -ល-។ គ្រាប់ធញ្ញជាតិទាំងនេះ មានជាតិប្រេងដែលផ្ទុកទៅដោយវីតាមីនE និងប្រូតេអ៊ីន អាចជួយឲស្បែករបស់អ្នកមានសំណើម ទន់ភ្លឺរលោងបាន។
- ផ្លែល្ហុង: វាមានកាឡូរីទាប ផ្អែម និងល្អសម្រាប់រាងកាយ។ ផ្លែល្ហុងនេះ ធ្វើឲស្បែកមុខរបស់អ្នកស្អាត ស្រស់ថ្លាផូរផង់ ហើយវាមានផលប្រយោជន៍ខ្លាំងណាស់សម្រាប់ស្ត្រី ក្នុងការជួយការពារពីជំងឺស្បូន។ បច្ចុប្បន្ននេះ ផ្លែល្ហុងត្រូវបានគេរកឃើញថា មានសារៈសំខាន់បំផុតក្នុងការជួយថែរក្សាស្បែក ព្រោះថាវាមានផ្ទុកនូវវីតាមីនC វីតាមីនE និងសារជាតិBeta-carotene ដែលអាចជួយព្យាបាលទៅនឹងការរលាកបាន៕