ពិនិត្យជាមួយនឹងគ្រូពេទ្យអំពីការផឹកកាហ្វេអ៊ីនអំឡុងពេលមានផ្ទៃពោះ។ កាហ្វេមួយពែង ជាធម្មតាគឺមិនអីនោះទេ ប៉ុន្តែវាជាការល្អបំផុតដែលមិនញ៉ាំវាលើសពីនោះ។ វាពិបាកក្នុងការដឹងពីបរិមាណពិតប្រាកដនៃកាហ្វេអ៊ីនក្នុងកាហ្វេមួយពែង។

ការស្រាវជ្រាវបានចង្អុលបង្ហាញថា ការផឹកកាហ្វេអ៊ីនលើសពី១៥០ ទៅ២០០មីលីក្រាម (ប្រហែល១ ទៅ២ពែងនៃកាហ្វេ) អាចជម្រុញអោយអ្នកមានផ្ទៃពោះមានហានិភ័យខ្ពស់។ ការផឹកកាហ្វេអ៊ីនច្រើនត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនការកើតកូនមិនគ្រប់គីឡូ ឬរលូតកូន។
ប្រសិនបើអ្នកមានពេលលំបាកក្នុងការកាត់បន្ថយការផឹកកាហ្វេ, នេះជារបៀបដែលអ្នកគួរតែចាប់ផ្តើមៈ
- កាត់បន្ថយការផឹកកាហ្វេពីមួយពែង ទៅពីរពែងក្នុងមួយថ្ងៃ
- បន្ថយសន្សឹមៗនៃបរិមាណនៃកាហ្វេដែលមិនមានជាតិកាហ្វេអ៊ីនជាមួយនឹងកាហ្វេទៀងទាត់
- ឈប់ផឹកកាហ្វេតែម្តង៕