ពងទឹកគឺជាវិធីដែលរាងកាយរបស់អ្នកនិយាយប្រាប់អ្នកថាវាមិនអាចទ្រាំបានទៀតទេ។ ពងទឹកអាច ដោយសារតែការកកិតខ្លាំងពេក ដែលវាដូចជាការរមួលក្រពើផងដែរដែលកើតឡើងដើម្បីអោយអ្នក មានការត្រៀមខ្លួនបានល្អប្រសើរសម្រាប់សកម្មភាពរាងកាយ។

គិតគូរដល់ការព្យាបាលដោយខ្លួនឯង ដូចខាងក្រោមនេះដោយផ្តោតការយកចិត្តទុកដាក់លើពងទឹកនៅលើជើង។ ការផ្តលអនុសាសន៍ជា ច្រើនអាចត្រូវបានអនុវត្តទៅលើពងទឹកដែលមកពីការកកិតនៅលើដៃ ឬផ្នែកផ្សេងទៀតណាមួយនៃ រាងកាយដែលជាកន្លែងដែលរាងកាយរបស់អ្នកចង់ប្រាប់ថាគួរតែបន្ថយសកម្មភាព។
នេះជារបៀប ដែលអ្នកជំនាញណែនាំអោយអ្នកដោះស្រាយនឹងភាពមិនសុខស្រួលនៃការមានពងទឹកដែលអ្នកមាន រួចទៅហើយ។
- ធ្វើការសម្រេចចិត្តៈ នៅពេលដែលអ្នកមានពងទឹកអ្នកត្រូវសម្រេចចិត្តថាអ្វីដែលល្អ បំផុតដែលអ្នកគួរធ្វើជាមួយវា។ តើអ្នកគួរតែទុកវាអោយនៅដដែល ឬគួរបង្ហូរយកសារ ធាតុរាវចេញ? “ខ្ញុំគិតថាវាអាស្រ័យទៅលើទំហំនៃពងទឹកនេះ។ ខ្លះប្រហែលជាអាច ប្រាប់អ្នកថាមិនត្រូវចាក់វាទេព្រោះពួកវានឹងមិនមានហានិភ័យនៃការបង្ករោគឡើយ។ ប៉ុន្តែខ្ញុំគិតថាសម្រាប់មនុស្សភាគច្រើនវាមិនមែនជាការអនុវត្តជាក់ស្តែងនោះទេ” នេះគឺជាប្រសាស៏របស់លោកវេជ្ជបណ្ឌិត Suzanne Tanner។ ខណៈដែលពេលខ្លះ ការចាក់ទំលាយគឺជាជម្រើសដ៏ល្អបំផុតអ្នកជំនាញរបស់យើងបាននិយាយថាអ្នកគួរចាក់ពងបែកអោយមានមុខធំ ចំពោះពងទឹកដែលមានការឈឺចាប់ខ្លាំចាក់អោយមានមុខ តូច ខណៈពេលដែលពងទឹកដែលពុំមានការឈឺចាប់ទុកវាអោយនៅដដែល។ “នៅពេលដែលអ្នកមានពងទឹកធំដែលមាននៅក្នុងតំបន់ដែលតូចចង្អៀតអ្នកគួរតែធ្វើការបង្ហូរវា” ពួកវាអាចនឹងក្លាយទៅជាដូចបាឡុងប៉ោងមួយ។
- ទុកស្បែកដែលគ្របពង់ទឹកៈ ពេលដែលអ្នកបង្ហូរពងទឹក អ្នកជំនាញបានណែនាំអោយ ទុកស្បែកដែលនៅលើពងទឹកនោះ។ “ខ្ញុំគិតថាកំហុសដ៏ធំបំផុតមួយដែលមនុស្ស ភាគច្រើននៅពេលដែលធ្វើការព្យាបាលពងទឹកដោយខ្លួនឯងតែងតែមានគឺបន្ទាប់ពីបង្ហូរទឹកចេញពួកគេតែងតែទាញយកស្បែកគ្របពីលើចេញ។ នេះគឺជាកំហុសដ៏អាក្រក់ មួយ” នេះគឺជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Richard Cowin ។ ចូរគិតថាស្បែកដែលគ្រប់ពីលើគឺដូចជាបង់រុំធម្មជាតិមួយ។ ប្រសិនបើអ្នកយកវាចេញ អ្នកនឹងបញ្ចប់ឡើងដោយការឡើងពណ៌ក្រហម ការឈឺចាប់ជាដើម។ “ប៉ុន្តែប្រសិនបើ អ្នកទុកអោយវានៅពីលើនៅទីបំផុតវានឹងឡើងរឹង ហើយធ្លាក់ចុះទៅបិទដោយខ្លួនឯង ដែលជួយកាត់បន្ថយពេលវេលាក្នុងការជាសះស្បើយឡើងវិញរបស់អ្នក។
- ទុកវាអោយប៉ះខ្យល់ៈ វេជ្ជបណ្ឌិតភាគច្រើនស្នើអោយយកបង់រុំចេញនៅពេលយប់ ដើម្បីអនុញ្ញាតអោយពងបែកបានប៉ះនឹងខ្យល់។ “ខ្យល់ និងទឹកគឺជាសារធាតុដ៏ ល្អសម្រាប់ការជាសះស្បើយ” នេះបើតាមលោកបណ្ឌិតCowin “ដូច្នេះទុកវាអោយប៉ះ ទឹក ហើយទុកវាអោយត្រូវខ្យល់នៅពេលយប់គឺពិតជាមានប្រយោជន៍។
- ប្តូរបង់រុំដែលសើមចេញៈ បើទោះបីជាគ្រូពេទ្យមួយចំនួនបាននិយាយថារក្សាបង់រុំអោយ បាន ២ថ្ងៃដោយគ្មានការព្រួយបារម្ភុ។ ទាំងអស់គឺជាករយល់ស្របមួយដែលថាប្រសិន បើការរុំបង់បានក្លាយទៅជាសើមដោយប្រការណាមួយនោះវាគួរតែត្រូវបានជំនួសដោយបង់ថ្មីមកវិញ។ នោះមានន័យថាអ្នកត្រូវផ្លាស់ប្តូរវាអោយបានញឹកញាប់ប្រសិនបើ ជើងរបស់អ្នកបែកញើសច្រើន ឬប្រសិនបើសកម្មភាពរបស់អ្នកដែលនឹងនាំអោយអ្នក បែកញើសហើយសើមដល់បង់រុំនោះ៕