អត្ថប្រយោជន៍ដ៏សំខាន់បំផុតមួយរបស់ផ្លែត្របែកគឺវាមានសមត្ថភាពក្នុងការទប់ស្កាត់ការលូតលាស់ និងរីករាលដាលរបស់កោសិការមហារីក។ មានការសិក្សាមួយចំនួនដែលបានធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះទៅលើឥទ្ធិពលរបស់ផ្លែត្របែកចំពោះជំងឺមហារីកក្រពេញប្រូស្តាត, មហារីកសុដន់ និងមហារីកមាត់។

ប្រេងស្លឹកត្របែកគឺជាសារធាតុប្រឆាំងនឹងការលូតលាស់ដ៏ជោគជ័យអស្ចារ្យមួយប្រភេទ ហើយវាពិតជាមានប្រសិទ្ធភាពជាងថ្នាំទំនើបៗមួយចំនួនទៅទៀតក្នុងការកាត់បន្ថយការលូតលាស់របស់ជំងឺមហារីក។ ផ្លែត្របែកក៏សម្បូរទៅដោយសារធាតុ Lycopene ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយប្រភេទសម្រាប់កាត់បន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាត។ អង់ទីអុកស៊ីដង់ដូចគ្នាមួយនេះក៏បានបង្ហាញថាទៅជួយទប់ស្កាត់កោសិការមហារីកសុដន់ដែរ។
ជាចុងក្រោយ វីតាមីន C ពីធម្មជាតិរបស់ផ្លែត្របែក ដែលមានខ្ពស់ជាងវីតាមីន C ក្នុងផ្លែក្រូចរហូត ៤ដងនោះបានផ្តល់នូវសារធាតុអង់ទីអុកស៊ីដង់សម្រាប់ពង្រឹងដល់ប្រព័ន្ធភាពស៊ាំយ៉ាងខ្លាំងក្លា។ អង់ទីអុកស៊ីដង់គឺជាភ្នាក់ងារការពាររាងកាយដ៏សំខាន់ក្នុងការទប់ស្កាត់ការលូតលាស់របស់រ៉ាឌីកាលសេរីក្នុងរាងកាយ ដែលវាជាមូលហេតុដ៏សំខាន់មួយនៃជំងឺធ្ងន់ធ្ងរជាច្រើនដូចជា ជំងឺមហារីក និងជំងឺបេះដូងជាដើម។ ដូច្នេះហើយ ចូរបញ្ចូលផ្លែត្របែកជារបបអាហាររបស់អ្នកដើម្បីអាចទទួលបាននូវសុខភាពល្អ និងគ្មានជំងឺមហារីក។