ស្ត្រីជាច្រើនធ្លាប់មានរោគសញ្ញាមួយចំនួនមុនពេលដែលមករដូវ(ហៅថារោគសញ្ញាមុនមានរដូវ) ដោយសារតែការផ្លាស់ប្តូរអ័រម៉ូនទាំងអស់ដែលបានកើតឡើង។ ពួកគេអាចរមាន:

- មានអារម្មណ៍ថា ហើមនិងធ្ងន់ក្នុងពោះ
- ចុកពោះ(Cramping)
- ការឈឺចាប់នៅជុំវិញផ្នែកខាងក្រោមនៃពោះ ជើង ឬពេលខ្លះនៅឆ្អឹងខ្នងផ្នែកខាងក្រោម
- ឡើងមុនច្រើនជាងធម្មតា
- មានអារម្មណ៍តានតឹង ឆាប់ខឹង និងអស់កំលាំង
- សុដន់ឡើងទំហំធំបន្តិចបន្តួច ហើយនិងតឹងឈឺ
- សក់សម្បូរដោយជាតិខាញ់ច្រើនជាងមុន
តើមនុស្សផ្សេងទៀតដឹងថាអ្នកមានរដូវឬទេ?
គ្មានផ្លូវនឹងដឹងទេ! កុំព្រួយបារម្ភអ្វី បើទោះបីជាពេលខ្លះអ្នកមានអារម្មណ៍ដូចជាមាននរណាម្នាក់អាចមើលឃើញអ្នកបានប្រើសំឡីអនាម័យ ឬសង្កេតឃើញថាអ្នកមានភាពខុសគ្នាក្នុងពេលនេះនៃខែនេះ តែពួកគេនឹងមិនសម្គាល់ឃើញ ថាអ្នកកំពុងមានរដូវឡើយ។ នៅពេលណាមួយប្រហែល 20% នៃមនុស្សពេញវ័យទាំងអស់ដែលជាស្ត្រីវ័យក្មេងនឹងត្រូវមានរដូវដំណាលគ្នា។ អ្នកអាចដឹងសិស្សផ្សេងទៀតដែលកំពុងមានរដូវទេ? ឬគ្រូបង្រៀនដែលកំពុងមានរដូវដែរឬទេ? តើអ្នកដឹងទេនៅពេលដែលម្តាយរបស់អ្នកកំពុងមានរដូវលុះត្រាតែគាត់ប្រាប់អ្នក?
មានតែអ្នកទេដែលដឹងលុះត្រាតែអ្នកប្រាប់នរណាម្នាក់ដោយខ្លួនឯង៕