រឿងដំបូងដែលត្រូវធ្វើគឺរកមើលថាតើការញ៉ាំច្រើនរបស់អ្នកគឺកើតមានជាញឹកញាប់ ឬម្តងម្កាល។ ប៉ុន្តែប្រសិនបើអ្នកជាញ៉ាំច្រើនជារឿយៗ, វាមានរឿងដែលអាចជួយអ្នកអាចចៀសផុតពីការធ្វើបែបនោះ។

ឧទាហរណ៍, ជំនួសអោយការញ៉ាំនៅពេលដែលអ្នកមិនឃ្លាន, រកមធ្យោបាយដទៃទៀតដើម្បីធ្វើអោយខ្លួនរបស់អ្នករវល់, ដូចជាដើរលេង ឬនិយាយទូរស័ព្ទ។ សូមកុំញ៉ាំអាហារ ឬនំខណៈពេលដែលកំពុងធ្វើអ្វីមួយដូចជា មើលទូរទស្សន៍ ឬធ្វើការងារផ្ទះ។
នេះជាមធ្យោបាយមួយដេលធ្វើអោយញ៉ាំច្រើន។ ការញ៉ាំអាហារច្រើន គឺខុសពីការញ៉ាំច្រើនធម្មតា។ អ្នកដែលញ៉ាំអាហារច្រើន គឺមានចំនង់ខ្លាំងក្នុងការញ៉ាំច្រើន។ ពួកគេញ៉ាំជាទៀងទាត់នូវបរិមាណច្រើនមិនធម្មតានៃអាហារ ហើយមិនឈប់ញ៉ាំនោះទេទោះបីជាពួកគេឆ្អែតក៏ដោយ។ ជាមួយនឹងការញ៉ាំអាហារច្រើននេះ, មនុស្សមានអារម្មណ៍គ្រប់គ្រងមិនបាននូវការញ៉ាំ និងមានឆន្ទៈតិចក្នុងការឈប់ញ៉ាំខណៈពេលដែលពួកគេកំពុងតែធ្វើវា បន្ទាប់មកក៏មានអារម្មណ៍ខុសឆ្គង។
ប្រសិនបើអ្នកមានអារម្មណ៍ថាមានបញ្ហានៃការញ៉ាំច្រើន, សូមពិគ្រោះជាមួយនឹងឪពុកម្តាយ ឬគ្រូពេទ្យ។ ការព្យាបាលគឺមានដែលអាចជួយអ្នកអោយមានអារម្មណ៍បានប្រសើរឡើងអំពីខ្លួនអ្នក និងមានទំនាក់ទំនងនឹងការញ៉ាំអាហារដ៏សមស្របមួយ៕