ដូច្នេះបញ្ហាសំខាន់ៗជាច្រើនអាចជាឧបសគ្គសម្រាប់ការយកចិត្តទុកដាក់របស់អ្នកក្នុងការងារមុខជំនួញដែលវាច្រើនតែពិបាកមើលឃើញណាស់។ អ្វីផ្សេងៗទៀត វាអាចជាការពិបាកយ៉ាងខ្លាំងដើម្បីអោយមនុស្សគ្រប់គ្នាក្នុងក្រុមការងារផ្តោតទៅលើ ឬតម្រង់ទិសដៅដូចគ្នាចំពោះអ្វីដែលសំខាន់ៗពិតប្រាកដ។

នោះហើយគឺជាកត្តាជោគជ័យដែលសំខាន់ (Critical Success Factors, CSFs) អាចដោះស្រាយបាន។ CSFs គឺជាកន្លែងសំខាន់ៗនៃសកម្មភាពដែលត្រូវតែធ្វើអោយបានល្អបើសិនជាអ្នកត្រូវការទទួលយកបេសកកម្ម, កម្មបទ ឬគោលដៅសម្រាប់មុខជំនួញ ឬគម្រោងរបស់អ្នក។
តាមរយៈការសម្គាល់ទៅលើកត្តាជោគជ័យសំខាន់ៗរបស់អ្នក អ្នកក៏អាចបង្កើតជាចំនុចរួមមួយនៃអ្វីៗដែលគេអាចសម្អាងទៅលើដើម្បីជួយអោយអ្នកតម្រង់ទិសដៅ និងវាស់វែងអំពីភាពជោគជ័យនៃមុខជំនួញ ឬគម្រោងរបស់អ្នកបាន។
នៅពេលចំនុចរួមមួយនៃអ្វីដែលអាចសម្អាងបានកើតមានហើយ CSFs ក៏ជួយអោយមនុស្សគ្រប់គ្នាក្នុងក្រុមដឹងយ៉ាងច្បាស់ថាអ្វីទៅដែលមានសារៈសំខាន់បំផុត។ ហើយរឿងនេះជួយអោយមនុស្សយើងធ្វើការងារខ្លួនឯងបានយ៉ាងត្រឹមត្រូវ ព្រមទាំងមានចក្ខុវិស័យដូចៗគ្នាផងដែរ។
គំនិតរបស់ CSFs ដំបូងឡើងត្រូវបានណែនាមអោយវេជ្ជបណ្ឌិត រ៉ូណាល់ ដាញ៉េល (Dr. Ronald Daniel) កាលពីឆ្នាំ ១៩៦០មកម្លេះ។ រយៈពេល ១០ឆ្នាំក្រោ វាត្រូវបានអភិវឌ្ឈន៍បន្ថែម ព្រមទាំងធ្វើអោយកាន់តែពេញនិយមតាមរយៈលោក ចន អេហ្វ រ៉កកាត (John F. Rockart) ហើយចាប់តាំងពីពេលនោះមក វាក៏ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការជួយដល់មុខងារយុទ្ធសាស្ត្រ ក៏ដូចគម្រោងលើជំនួញផ្សេងៗ។
អ្វីដែលមិនអាចចៀសវាងបាននោះគឺថាទស្សនៈរបស់ CSF បានអភិវឌ្ឈន៍ ហើយអ្នកប្រហែលជាមើលឃើញវាថា មានការអនុវត្តន៍តាមរបៀបខុសៗគ្នា។ អត្ថបទមួយនេះនឹងផ្តល់អោយអ្នកនូវនិយមន័យ និងវិធីសាស្ត្រធម្មតាមួយដោយផ្អែកទៅលើគំនិតដើមរបស់ លោក រ៉ុកកាត។
លោក រ៉ុកកាតអោយនិយមន័យ CSFs ថា “បើសិនជារឿងអស់ទាំងនោះធ្វើអោយសប្បាយចិត្ត ចំនួនដលមានដែនកំណត់ដែលជាលទ្ធផលទទួលបាននោះនឹងធានាបានថា វាជាការអនុវត្តន៍ដែលមានការប្រកួតប្រជែងប្រកបដោយជោគជ័យសម្រាប់ក្រុមហ៊ុន។ វាគឺជាគន្លឹះសំខាន់មួយចំនួនតូចទេដែលធ្វើអោយអ្វីៗត្រូវតែប្រព្រឹត្តិទៅអោយបានត្រឹមត្រូវសម្រាប់ការរីកចម្រើនមុខជំនួញ។ បើសិនជាលទ្ធផលនោះមានចំនួនមិនគ្រប់គ្រាន់ ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននឹងមិនសូវទទួលបានអ្វីដែលចង់បានឡើយ”។
គាត់ក៏បានធ្វើការសន្និដ្ឋានដែរថា CSFs គឺជា “តំបន់នៃសកម្មភាពដែលគួរតែទទួលដោយមិនផ្លាស់ប្តូរ និងយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្នពីអ្នកគ្រប់គ្រង”។
CSFs មានទំនាក់ទំនងគ្នាយ៉ាងខ្លាំងទៅនឹងបេសកកម្ម និងគោលដៅយុទ្ធសាស្ត្រនៃមុខជំនួញ និងគម្រោងរបស់អ្នក។ ខណៈពេលដែលបេសកកម្ម និងគោលដៅទាំងឡាយផ្តោតសំខានទៅគម្រោងការ ព្រមទាំងអ្វីនឹងត្រូវទទួលបាននោះ CSFs គឺផ្តោតទៅលើចំនុចដែលសំខាន់បំផុត ព្រមទាំងអ្វីដែលទទួលបាន និងរបៀបដែលអ្នកនឹងទទួលបាន។
ការប្រើប្រាស់វិធីសាស្ត្រ៖
CSFs ត្រូវបានគេយល់ដឹងយ៉ាងល្អបំផុត។ ចូរទៅលើហាងលក់ផលិតផលកសិដ្ឋានស្រស់ៗដែលមានបេសកកម្មដូចជា៖
“ដើម្បីក្លាយប្រែក្លាយហាងលក់ផលិតផលបែបនេះជាប់ចំណាត់ថ្នាក់លេខមួយនៅផ្លូវ Main Street តាមរយៈការលក់របស់ដែលមានគុណភាពល្អបំផុតបាន ផលិតផលពីកសិដ្ឋានស្រស់ៗបំផុតត្រូវតែយកមកដល់កន្លែងលក់អោយបានមុន ២៤ម៉ោង ឬជាមធ្យមគឺ ៧៥% ព្រមទាំងមានការពេញចិត្តពីអតិថិជន ៩០%”។
គោលដៅយុទ្ធសាស្ត្រនៃផលិតផលពីកសិដ្ឋានស្រស់ៗគឺ៖
- បង្កើនយុទ្ធសាស្ត្រទីផ្សាដែលមានការចែកចាយក្នុងតំបន់អោយបាន ២៥%
- ទទួលបានការផ្គត់ផ្គងក្តៅៗ នៃ “របស់ពីកសិដ្ឋានដល់ដៃអតិថិជន” ក្នុងរយៈពេល ២៤ម៉ោង សម្រាប់ ៧៥%នៃផលិតផល។
- រក្សាអោយបាននូវការពេញចិត្តពេញថ្លើមរបស់អតិថិជនក្នុងអត្រា ៩៨%។
- ពង្រីងការចាប់អារម្មណ៍របស់ផលិតផលទៅកាន់អតិថិជនអោយកាន់តែច្រើន។
- មានគម្លាតគ្រប់គ្រាន់ដើម្បីពិចារណាទៅលើមធ្យមភាគនៃផលិតផលដែលអតិថិជនចង់បាន។
ដើម្បីសម្គាល់ទៅលើ CSFs ដែលអាចកើតមាន យើងត្រូវតែពិនិត្យទៅលើបេសកកម្ម និងគោលដៅ ព្រមទាំងសម្លឹងមើលកន្លែងធ្វើជំនួញដែលត្រូវការយកចិត្តទុកដាក់ ដូច្នេះយើងក៏អាចទទួលយកវាបានដែរ។ យើអាចចាប់ផ្តើមតាមរយៈការគូសជាមែកធៀងនូវអ្វីដែលជា CSFs ដែលអាចកើតមានបាន។
នៅពេលអ្នកបង្កើតបានជាតារាងនៃ CSFs រួចហើយ វាក៏ជាពេលវេលាមួយដែលត្រូពិចារណាទៅលើអ្វីដែលពិតជាមានសារៈសំខាន់ ដូច្នេះហើយចូរសម្គាល់មើលនូវ CSFs ដែលពិតប្រាកដ។
បើយើងនិយាយចំពោះហាងលក់ផលិតផលស្រស់ៗពីកសិដ្ឋានវិញ CSF ដំបូងគេគឺថា យើងត្រូវធ្វើការសម្គាល់ពីតារាងដែលបាននិយាយខាងលើដែលមានទំនាក់ទំនងជាមួយនឹងអ្នកផ្គត់ផ្គង់ក្នុងតំបន់។ រឿងនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាអោយបាននូវភាពស្រស់ និងប្រភពផលិតផលដែលថ្មីយកមកដល់កន្លែងលក់។
CSF មួយផ្សេងទៀតគឺជាការទាក់ទាញអតិថិជនថ្មីៗ។ បើគ្មានអតិថិជនថ្មីៗទេ ហាងលក់មួយនេះនឹងមិនអាចពង្រីងជំនួញទីផ្សាអោយកាន់តែធំបានឡើយ។
CSF ទីបីគឺជាការចំណាយសម្រាប់ការពង្រីកទីផ្សា។ គោលដៅរបស់ហាងមិនអាចទទួលបានដោយគ្មានជំនួយដើម្បីវិនិយោអោយកាន់តែទូលំទូលាយបានឡើយ។
ការប្រើប្រាស់វិធីសាស្ត្រ៖ ជំហ៊ានៗជាសង្ខេប
ក្នុងការពិតជាក់ស្តែង ការសម្គាល់ទៅលើ CSFs របស់អ្នកគឺជាដំណើរការណ៍ដែលត្រូវធ្វើម្តងទៀត។ បេសកកម្ម, គោលដៅយុទ្ធសាស្ត្រ និង CSFs របស់មានទំនាក់ទំនងខាងក្នុង ហើយរឿងនីមួយៗរបស់វានឹងមានលក្ខណៈល្អប្រសើរដូចអ្វីដែលអ្នកធ្វើអោយវារីកចម្រើនដែរ។
ខាងក្រោមនេះគឺជាជំហ៊ានសង្ខេបដែលវានឹងជួយអោយអ្នកសម្គាល់ដឹង CSFs សម្រាប់មុខងារជំនួញ ឬគម្រោងរបស់អ្នក។
ជំហ៊ានទីមួយ៖ ចូរប៉ាន់ស្មានទៅលើបេសកកម្មគម្រោង ឬជំនួញ និងគោលដៅយុទ្ធសាស្ត្ររបស់អ្នក។
ជំហ៊ានទីពីរ៖ សម្រាប់គោលដៅយុទ្ធសាស្ត្រនីមួយៗ ចូរសួរខ្លួនឯងថា តើកន្លែងនៃសកម្មភាពជំនួញ ឬគម្រោងអ្វីខ្លះដែលសំខាន់ៗសម្រាប់ទទួលបានគោលដៅនេះ? ចំពោះចម្លើយរបស់វាគឺស្ថិតនៅក្នុងតារាង CSFs ដែលអ្នកបានបង្កើតឡើយ។
ជំហ៊ានទីបី៖ ចូរវាយតម្លៃទៅលើតារាង CSFs ដើម្បីរកអោយឃើញចំនុចសំខាន់ៗពិតប្រាកដដើម្បីទទួលបានជោគជ័យ ព្រោះវា CSFs របស់អ្នកទាំងអស់។
នៅពេលអ្នកសម្គាល់ និងវាយតម្លៃទៅលើតារាង CSFs បានហើយ អ្នកប្រហែលជាមិនបានរាប់បញ្ចូលគោលដៅយុទ្ធសាស្ត្រថ្មីៗមួយចំនួន ឬបញ្ជាក់អំពីគោលដៅរបស់អ្នកអោយកាន់តែច្បាស់នោះទេ។ ដូច្នេះប្រហែលជាត្រូវការយល់អត្ថន័យនៃបេសកកម្ម, គោលដៅ និង CSFs របស់អ្នកម្តងទៀតហើយ។
ជំហ៊ានទីបួន៖ ចូរសម្គាល់ពីរបៀបដែលអ្នកនឹងតាមដាន និងវាសវែងទៅលើ CSFs នីមួយៗ។
ជំហ៊ានទីប្រាំ៖ ចូរធ្វើអោយ CSFs របស់អ្នកមានទំនាក់ទំនងគ្នាជាមួយចំនុចសំខាន់ៗផ្សេងៗទៀតនៃមុខជំនួញ ឬយុទ្ធសាស្ត្រគម្រោងរបស់អ្នក។
ជំហ៊ានទីប្រាំមួយ៖ ចូរធ្វើការតាមដាន និងវាយតម្លៃឡើងវិញទៅលើ CSFs របស់អ្នកដើម្បីធានាថាអ្នកនៅតែថែរក្សាដំណើរការរបស់អ្នកទៅមុខបន្តទៀត។ ពិតណាស់ ខណៈពេលដែល CSFs ពេលខ្លះមិនសូវជាមានលក្ខណៈជាក់ស្តែងជាងការវាស់វែងគោលដៅ យកល្អគួរតែសម្គាល់វាជាពិសេសតាមតែអាចធ្វើទៅតាមអំពីរបៀបដែលអ្នកអាចវាស់វែង ឬតាមដានរឿងនីមួយៗ៕