ចំនួនរបស់មេជីវិតឈ្មោលនឹងត្រូវធ្លាក់ចុះយ៉ាងសម្បើមនៅពេលអាយុដល់ ៥០ឆ្នាំ។ បួននាក់ក្នុងចំនោម ១០នាក់ដែលមានបញ្ហាគឺទាក់ទងនឹងខាងប្រុស ហើយមនុស្សប្រុស ៣០% មានលទ្ធភាពនៃការមានកូនទាប ហើយ ២%គឺអត់មានកូនតែម្តង។

ប្រសិនបើចំនួនមេជីវិតឈ្មោលតិច ពេលខ្លះវាអាចជាផលវិបាករបស់ជំងឺស្រឡាតេន។ ចំនួនមេជីវិតឈ្មោលតិចក៏អាចមកពីរបបអាហារមិនគ្រប់គ្រាន់ កង្វះជីវជាតិ និងប៉ះពាល់នឹងជាតិពុលក្នុងបរិដ្ឋានដូចជា ជាតិសំណ Mercury និង កាត់ញ៉ូម។ ការញៀនអាហារ, ការជក់បារី, ការផឹកស្រា, ការអាឡែហ្ស៊ីនឹងអាហារ, ការបង្ករោគនៅផ្លូវតម្រងនោម, បូករួមនឹងស្ត្រេសទៀតនោះ សុទ្ធតែអាចប៉ះពាល់ដល់លទ្ធភាពនៃការមានកូនបានទាំងអស់។ មេរោគមួយចំនួនដូចជា Mycoplasma Hominis និង Ureaplasma Toxoplasmosis អាចឆ្លងតាមផ្លូវតម្រងនោមបុរស និងស្ត្រីបាន។
មេរោគទាំងនេះមិនតែងតែបណ្តាលអោយអត់កូនរហូតនោះទេ ប៉ុន្តែវាហាក់បីដូចជាធ្វើអោយមានបញ្ហាដល់លទ្ធភាពនៃការមានកូនទៅវិញនៅពេលមានវត្តមានរបស់វាច្រើនក្នុងខ្លួន។ ការជក់បារី និងផឹកស្រាក៏អាចបន្ថយចំនួនមេជីវិតឈ្មោលបានដែរ។ បច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្រជាច្រើន បាននិយាយអោយចំហរថា ចំនួនមេជីវិតឈ្មោលនៅលើប្រជាជនតំបន់លោកខាងលិចកំពុតែធ្លាក់ចុះហើយដោយសារតែការប្រើប្រាស់លើសកម្រិតនៃថ្នាំសម្លាប់សត្វល្អិត ធ្វើអោយបង្កើនឥទ្ធិពលអ័រម៉ូន Oestrogen និងនាំអោយបន្សាបនូវអ័រម៉ូនប្រុស Testosterone បាន។
ភាពមិនអាចមានកូនបានរបស់មនុស្សស្រីប្រហែលបណ្តាលមកពីការស្ទះបំពង់ដៃស្បូន បង្កឡើងដោយការបង្ករោគដូចជា ជំងឺផ្សិត ឬរលាកផ្លោកនោម ឬជំងឺ Chlamydia និង ជំងឺកាមរោគផ្សេងៗទៀត។ មិនថាជំងឺនេះបង្កឡើងដោយអ្វីនោះទេអ្នកត្រូវតែទៅអោយគ្រូពេទ្យពិនិត្យ។ ពេលខ្លះមានបញ្ហាជាមួយទាក់ទងនឹងការផ្ទុះបែកអូវ៉ុល ហើយច្រើនតែជាអតុល្យភាពរបស់អ័រម៉ូន។ បញ្ហាផ្សេងៗទៀតដូចជា ជំងឺ Endometriosis កង្វះអ័រម៉ូនទីរ៉ូអ៊ីត កង្វះរបបអាហារ ជាពិសេសស័ង្កសី និងម៉ាញ៉េស្យូម ព្រមទាំងការបំពុលបរិដ្ឋានក៏ធ្វើអោយស្ត្រីមិនអាចមានកូនបានដែរ។ ជំងឺផ្សិត Candida ក៏បណ្តាលអោយអត់កូនដែរ។ នៅពេលស្ត្រីស្ត្រេសច្រើនពេក រាងកាយនឹងបញ្ចេញអ័រម៉ូន Adrenaline ដែលអាចរំខានដល់ការបង្កកំណើតបាន។
អាហារដែលត្រូវចៀសវាង
•កាហ្វេ, សូកូឡា, និងទឹកក្រូចកូកាកូឡា សុទ្ធតែសម្បូរជាតិកាហ្វេអ៊ីន ដែលអាចអោយងាប់លិង្គ និងបន្ថយលទ្ធភាពនៃការមានកូនទៀតផង។
•ជាតិស្រាតែមួយមុខអាចបន្ថយលទ្ធភាពនៃការមានកូនបានហើយ ព្រោះវាមានឥទ្ធិពលទៅលើជាតិស័ង្កសី បន្ថយចំនួនមេជីវិតឈ្មោល ខូចរូបរាងមេជីវិតឈ្មោល និងធ្វើចលនាមិនបានល្អ។ ចំណែកឯស្ត្រីវិញ ពេលមេជីវិតទាំងពីររលាយចូលគ្នាហើយមិនអាចកាច់សម្បុកបាន។ កាលណាបន្ថែមជាតិកាហ្វេអ៊ីនទៀត រឹតតែអោយអាការៈកាន់តែធ្ងន់ធ្ងរ។
•ចូរចៀសវាងអាហារសម្បូរជាតិខ្លាញ់ Saturated Fat, ជាតិស្ករ និងប្រៃព្រោះវាទៅបន្ថយបន្ថយជីវជាតិដែលរាងកាយត្រូវការសម្រាប់ការបង្កកំណើត។
•ចូរចៀសវាងអាហារធ្វើពីទឹកដោះគោ ព្រោះវានឹងមិនអាចបឺតស្រូបាននូវជីវជាតិសំខាន់ៗបានទេ។
•ថ្មីៗនេះការស្រាវជ្រាវបានបង្ហាញអោយដឹងថា សណ្តែកសៀងប្រហែលជាមានឥទ្ធិពលអវិជ្ជមានចំពោះលទ្ធភាពនៃការមានកូនបាន ដូច្នេះគួរតែចៀសវាងអាហារបែបនេះទៅ។
•ចៀសវាងអាហារញៀន និងមានជាតិស្ករសិប្បនិមិត្ត។
•សម្រាប់ស្ត្រី នៅពេលជាលិកាសម្បូរជាតិអាល់កាឡាំង វានឹងជំនួយដល់ការបង្កកំណើត។
អាហារគួរទទួលទាន
•ប្រូតេអ៊ីនមានសារៈសំខាន់ណាស់សម្រាប់សុខភាពអ័រម៉ូន និងការបង្កើនមេជីវិតឈ្មោល។ ចូរញ៉ាំអាហារសម្បូរប្រូតេអ៊ីនដូចជា សណ្តែក, សុត, ត្រី និងបន្លែ។
•ជាតិសរសៃដែលមានក្នុងអង្ករសម្រូត ជួយបន្ថយចំនួនដ៏ច្រើនរបស់អ័រម៉ូន Oestrogen និងសម្អាតអ័រម៉ូនចាស់ៗចោល។
•ចូរធ្វើអោយមេជីវិតឈ្មោលមានកម្លាំងរឹងម៉ាំតាមរយៈការញ៉ាំអង្ករសម្រូត និងសណ្តែកអោយបានច្រើនព្រោះវាជួយបង្កើនឥទ្ធិពលរបស់ជាតិស័ង្គសីនៅក្នុងខ្លួន។ ស័ង្កសីក៏មាននាទីដ៏សំខាន់សម្រាប់ការធ្វើអោយមានកូនចំពោះស្ត្រីដែរ។
•ចូរញ៉ាំត្រីសម្បូរខ្លាញ់ដូចជាត្រីសាលម៉ុង ឬត្រីសាឌីន អោយបានយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ព្រោះវាសម្បូរជាតិខ្លាញ់អូមេហ្គាបីសម្រាប់ទ្រទ្រង់សុខភាពអ័រម៉ូន។
•ចូរញ៉ាំអោយបានច្រើននូវគ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ពៅព្រោះវាមានជាតិស្ករទាប តែសម្បូរជាតិរ៉ែ និងខ្លាញ់សំខាន់ៗ។
•ការកង្វះជាតិសេឡេញ៉ូមក្នុងរបបអាហារអាចបន្ថយការផលិតមេជីវិតញីបាន បន្ថយការលូតលាស់ពងស្វាស និងមានបញ្ហាដល់ការលូតលាស់របស់មេជីវិតឈ្មោល។ ចូរញ៉ាំអង្ករសម្រូត អាហារសមុទ្រ និងខ្ទឹមសអោយបានច្រើន។
•អង្ករសម្រូតសម្បូរជាតិរ៉ែម៉ង់ហ្គាណែស។ កាលណាកង្វះជាតិរ៉ែមួយប្រភេទនេះច្រើនតែបណ្តាលអោយខូចខាតការផ្ទុះបែកអូវ៉ុល និងពងស្វាស ព្រមទាំងប៉ះពាល់ដល់ចំណង់ផ្លូវភេទរបស់មនុស្សប្រុសទៀតផង។
•ផ្លែឈើ និងបន្លែស្រស់ៗសម្បូរវីតាមីន C ដែលអាចជួយអោយមេជីវិតឈ្មោលមានចលនាបានល្អ។ ចូរជ្រើសរើសយកផ្លែគីវី, ស្ត័របឺរី, ផ្កាខាត់ណាពណ៌បៃតង, ស្ពៃក្តោប, ម្រេចក្រហម, ម្រេចលឿង និងក្រូច។
•ចូរឧស្សាហ៍ញ៉ាំគ្រាប់ផ្លែឈើធ្វើជាអាហារសម្រន ព្រោះសម្បូរជាតិរ៉ែស័ង្កសី, ម៉ាញ៉េស្យូម, ក្រូមីញ៉ូម និងខ្លាញ់សំខាន់ៗ។
•ប្រើប្រេងអូលីវ ប្រេងផ្កាឈូករ័ត្ន និងប្រេងសណ្តែកមកធ្វើម្ហូប។
•ប្រសិនបើអ្នកមានបញ្ហាកង្វះជាតិដែក ចូរញ៉ាំសាច់អោយបានច្រើន ជាពិសេសថ្លើមសត្វ និងសាច់មាន់ បូករួមនឹងសុតផង។
•បន្លែពណ៌បៃតង សណ្តែក ទឹកឃ្មុំសុទ្ធតែសម្បូរជាតិម៉ាញ៉េស្យូម ដែលអ្នកអាចនឹងខ្វះសារធាតុនេះ។
•ព្យាយាមញ៉ាំអាហារដែលគ្មានជាតិកាហ្វេអ៊ីន។
ការព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍
•ចូរប្រើថ្នាំគ្រាប់វីតាមីន និងជាតិរ៉ែចម្រុះសម្រាប់ស្ត្រីដែលចង់មានផ្ទៃពោះ។
•ដើម្បីផលិតអ័រម៉ូន Testosterone អោយបានច្រើនបំផុតនោះ ថ្នាំគ្រាប់វិតាមីនសម្រាប់បុរសគួរតែមានយ៉ាងហោចណាស់ ស័ង្កសី ៣០មីលីក្រាម, សេឡេញ៉ូម ២០០ម៉ៃក្រូក្រាម និងម៉ាញ៉េស្យូម ២៥០មីលីក្រាម។
•អ្នកទាំងពីរនាក់គួរតែប្រើថ្នាំវីតាមីន Bកំផ្លេចរួមនឹងវីតាមីន A ៥០០០យូនីតដើម្បីជួយដល់ការផលិតមេជីវិតញី និងឈ្មោល។ នៅពេលមានផ្ទៃពោះហើយ វីតាមីន A ត្រូវកាន់បន្ថយមកត្រឹម ៣០០០យូនីតជារៀងរាល់ថ្ងៃវិញ។
•ថ្នាំគ្រាប់វីតាមីន E គួរតែប្រើ ២០០យូនីតក្នុងមួយថ្ងៃដើម្បីជួយកាត់បន្ថយភាពអាចមានផ្ទៃពោះបានរបស់មនុស្សប្រុស និងស្រីតាមរយៈធ្វើអោយមានតុល្យភាពអ័រម៉ូន។
•មនុស្សទាំងពីរនាក់គួរតែប្រើថ្នាំគ្រាប់វីតាមីន C ១ក្រាមជារៀងរាល់ថ្ងៃ។
មតិដ៏មានប្រយោជន៍
•ចូរញ៉ាំអាហារមានជាតិអ័រហ្គានិច និងសម្បូរជីវិតអោយបានច្រើនដើម្បីជំនួយដល់ភាពមានកូនបានទាំងបុរស និងស្ត្រី។
•ទម្ងន់អាចប៉ះពាល់ដល់ការមានកូនដែរ ចូរធ្វើយ៉ាងណាអោយបរិមាន Body Mass Index អោយបាន ២០ ទៅ២៥។ បើទាបជាង ២០គឺស្គម ហើយបើលើសពី ២៥គឺធាត់។
•ការចាក់ម្ជុលវិទ្យាសាស្ត្រជាទៀតទាត់អាចផ្តល់នូវភាពជោគជ័យបានច្រើន។
•ផ្សែងបារីសម្បូរជាតិពុលកាត់ញ៉ូម ហើយវាក៏ទៅប្រឆាំងគ្នានឹងជាតិស័ង្កសីដែលជាភ្នាក់ងារដ៏សំខាន់សម្រាប់ការមានកូនបាន។ នេះហើយជាហេតុផលមួយដែលអ្នកជក់បារីទំនងជាមិនសូវអាចមានកូនបានទេ។ ចូរឈប់ជក់បារី និងស្រា។
•ចូរស្នើអោយមានការពិនិត្យរកមើលជំងឺក្នុងផ្លូវតម្រងនោម និងជំងឺកាមរោគ។
•កាត់បន្ថយជាតិគីមីក្នុងផ្ទះ និងសួនច្បារដូចជាទឹកអប់ ស្ព្រាយសម្លាប់សត្វល្អិតជាដើម។
•ចូរចៀសវាងការប៉ះពាល់ទូរស័ព្ទដៃ, កុំព្យូទ័រ, និងឧបករណ៍អគ្គិសនីច្រើនពេក។
•ប្រសិនបើនរណាម្នាក់នៃអ្នកពីរប្រើថ្នាំតាមវេជ្ជបញ្ជាគ្រូពេទ្យ ឬថ្នាំគ្មានវេជ្ជបញ្ជា ចូរយល់ដឹងពីផលរំខានរបស់វា។
•ព្យាយាមធ្វើយ៉ាងណាកុំអោយមានស្ត្រេសច្រើនពេកព្រោះវាអាចកាត់បន្ថយឱកាសនៃការមានផ្ទៃពោះបាន។
•ការអង្គុយយូរធ្វើអោយសីតុណ្ហភាពក្នុងពងស្វាសកើនឡើងដែលអាចកាត់បន្ថយភាពមានផ្ទៃពោះបានរបស់មនុស្សប្រុស។ ឧទាហរណ៍ ប្រសិនបើ ដូច្នេះមែន អ្នកគួរតែស្លៀកខោទ្រនាប និងខោវែងអោយរលុងៗ និងហាត់ប្រាណអោយបានច្រើន៕