តើអ្នកដែលធ្លាប់មានការភ្លេចភ្លាំងដែរឬទេ? តើអ្នកមានការពិបាករកនឹកក្នុងការនិយាយប្រាប់អ្វីមួយទៅដល់អ្នកដទៃដែរទេ?
មានមនុស្សមួយចំនួន មានការភ្លេចមុខភ្លេចក្រោយ ហើយពេលខ្លះសូម្បីតែឈ្មោះមិត្តភក្តិជិតស្និទ្ឋរបស់ពួកគេ ក៍គេភ្លេចដែរ។

តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា មនុស្សមួយចំនួនធំដែលមានវ័យចាប់ពី៤០ឆ្នាំឡើងទៅ ជារឿយៗតែងតែមានបញ្ហាលើការចង់ចាំ។ ក្នុងវ័យនេះដែរ ប្រពន្ឋ័ចងចាំនៅក្នុងខួរក្បាលចាប់ផ្តើមានការចុះខ្សោយដែលបណ្តាល់ឪ្យយើងពុំសូវមានការចងចាំបានល្អ។
មនុស្សមួយចំនួនបានមានការបារម្មណ៍ចំពេាះបញ្ហាភ្លេចភ្លាំងនេះ ខណ:ពេលដែលពួកគេមានវ័យកាន់តែច្រើនទៅៗ។ដូច្នេះតើមានវិធីណាខ្លះ ក្នុងការកែកុន ឬក៍បង្កើនការចាំចង់បានដែរទេ? អាហារដែលល្អសំរាប់សុខភាព និងបង្កើនការចងចាំមានដូចជា ប្រភេទផ្លែឈើៈ ទំពាំងបាយជូរក្រៀម ផ្លែបេរីខៀវ (blueberries) និងស្ត្ររបឺរីជាដើម។
សំរាប់បន្លែមាន: ស្ពៃរួញ ស្ពៃខ្មៅ ននោង ស្ពៃក្តោប និងប្រភេទបន្លែបៃតងផ្សេងៗទៀត រីឯប្រភេទគ្រឿងទេសជាជីមាន: ម្រះព្រៅ ម្អម និងមានប្រភេទជីដទៃទៀត ដែលគ្រឿងទាំងអស់នេះ អ្នកគួរតែប្រើប្រាស់ក្នុងម្ហូបអាហារឪ្យបានញឹកញាប់ក្រៅពីអាហារទាំងអស់នេះ ល្មៀតក៍ជាគ្រឿងទេសដែលជំនួយដល់ការចងចាំខ្លាំងដែរ។ ប្រសិនជាអ្នកចូលចិត្តញាំសម្លរការី វាជាការល្អព្រោះក្នុងសម្លរការីតែងតែមានបង់ល្មៀត។ ល្មៀតនេះត្រូវបានគេដឹងថា ជាសារធាតុដែលអាចកាត់បន្ថយការរលាកនិងរលាកនៅក្នុងខួរក្បាល។