តេស្តមើលសម្ពាធឈាមវាស់នូវសម្ពាធឈាមនៅក្នុងសរសៃឈាមអារទែនៅពេលដែលបេះដូងរបស់អ្នកច្របាច់។ អ្នកប្រហែលជាមានការធ្វើតេស្តមើល សម្ពាធឈាមគ្រប់ ពេលធ្វើការណាត់ជួបជាមួយគ្រូពេទ្យ ឬនៅពេលដែលការពិនិត្យការលើសឈាម។ មនុស្សជាច្រើន, ដូចជាអ្នកដែលលើសឈាម, ធ្វើនូវការវាស់សម្ពាធឈាមដោយខ្លួនឯងនៅផ្ទះ ដូចនេះពួកគេអាចមានការវិវត្តល្អប្រសើរនៃសុខភាពរបស់ពួកគេ។

អ្នកអាចមានការធ្វើតេស្តវាស់សម្ពាធឈាមនេះជាញឹកញាប់ប្រសិនបើអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាឈានចូលនឹងមានជំងឺលើសឈាម, មានជំងឺលើសឈាម ឬមានសម្ពាធឈាមទាប។
ហេតុអ្វីបានជាគេវាស់សម្ពាធឈាម?
គ្រូពេទ្យអាចស្នើសុំអោយបែងចែកនូវការណាត់ជួបសម្រាប់តេស្តមើលសម្ពាធឈាមសារឡើងវិញដើម្បីពិនិត្យមើលនូវលក្ខខ័ណ្ឌសុខភាពដែលមិនដឹងដូចជាការឈានចូលនឹងលើសឈាម, លើសឈាម, ថយចុះសម្ពាធឈាម, ជំងឺបេះដូង ឬលក្ខខ័ណ្ឌដទៃទៀត។
អ្នកគួរតែមានតេស្តវាស់សម្ពាធឈាមនេះដែលត្រូវបានធ្វើឡើងយ៉ាងហោចណាស់ម្តងជារៀងរាល់២ឆ្នាំដើម្បីតាមដាននូវសម្ពាធឈាមខ្ពស់ដូចជាកត្តាហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល, ដែលចាប់ផ្តើមពីអាយុ១៨ឆ្នាំ។ គ្រូពេទ្យអាចណែនាំអោយមានការពិនិត្យនៅឯអាយុក្មេងប្រសិនបើមានកត្តាហានិភ័យបន្ថែមទៀតសម្រាប់ការវិវត្តជាជំងឺបេះដូងដូចជាលើសទម្ងន់ ឬមានប្រវត្តិគ្រួសារលើសឈាម ឬជំងឺបេះដូងជាដើម។ ប្រសិនបើអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានសម្ពាធឈាមចុះ ឬខ្ពស់នោះ, អ្នកគួរតែមានការវាស់សម្ពាធឈាមជាញឹកញាប់។
សូម្បីប្រសិនបើគ្រូពេទ្យមិនគិតថាអ្នកមានសម្ពាធឈាមខ្ពស់ ឬទាបដូចជាជំងឺដែលមិនដឹងមុននោះ, សម្ពាធឈាមគឺជាព័ត៌មានសំខាន់សម្រាប់គ្រូពេទ្យ។ វាអាចផ្តល់ព័ត៌មានអំពីសុខភាពទូទៅរបស់អ្នក។
គ្រូពេទ្យអាចណែនាំថា, បន្ថែមពីការវាស់សម្ពាធឈាមទៀងទាត់នៅឯការិយាល័យរបស់គ្រូពេទ្យហើយនោះ, អ្នកគួរតែមើលសម្ពាធឈាមខ្លួនឯងនៅឯផ្ទះ។ មានម៉ាស៊ីនវាស់សម្ពាធឈាមអេឡិចត្រូនិចដែលងាយស្រួលប្រើ។
តើអ្នករៀបចំយ៉ាងដូចម្តេច?
គ្មានការរៀបចំពិសេសដែលចាំបាច់ចំពោះការធ្វើតេស្តវាស់ឈាមនេះទេ។ អ្នកប្រហែលជាគួរពាក់អាវដៃខ្លីសម្រាប់ការណាត់ជួបដូចនេះគិលានុប្បដ្ឋាក ឬអ្នកបច្ចេកទេសដែលនឹងធ្វើនូវការវាស់ឈាមនោះមានភាពងាយស្រួល។ ទោះជាយ៉ាងណាក៏ដោយ, ប្រសិនបើហេតុផលចំបងគឺដើម្បីពិនិត្យ ឬតាមដាននូវការលើសឈាម, អ្នកគួរតែចូលទៅបន្ទប់ទឹកដើម្បីនោម និងចៀសវាងការផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន, ញ៉ាំ ឬជក់បារីមួយម៉ោងមុននឹងវាស់ឈាម។
ដោយសារតែថ្នាំមួយចំនួនដូចជាថ្នាំផ្តាសាយ, ថ្នាំប្រឆាំងនឹងការធ្លាក់ទឹកចិត្ត, ថ្នាំពន្យារកំនើត និងថ្នាំដទៃទៀតអាចប៉ះពាល់ទៅលើសម្ពាធឈាមរបស់អ្នក, វាអាចជាគំនិតល្អដែរដែលអ្នករៀបចំតារាងនៃថ្នាំទាំងនោះដើម្បីអោយគ្រូពេទ្យមើលពេលណាត់ជួប។ សូមកុំឈប់លេបថ្នាំដែលអ្នកគិតថាប៉ះពាល់ដល់សម្ពាធឈាមរបស់អ្នកអោយសោះដោយគ្មានការផ្តល់ដំបូន្មានពីគ្រូពេទ្យ។
ហានិភ័យ
ការវាស់ឈាមមិនមានផ្តល់ហានិភ័យទៅនឹងសុខភាពរបស់អ្នកនោះទេ។ ការច្របាច់នៃការបំប៉ោងនៃប្រដាប់រុំវាស់ឈាមនៅលើដៃរបស់អ្នកអាចមិនមានផាសុខភាព ប៉ុន្តែវាចំណាយពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។
លទ្ធផល
អ្នកអាចរៀនវាស់ឈាមនេះ។ សម្ពាធឈាមដែលកំពុងតែឃើញនោះ, ត្រូវបានគេគិតជាមីលីម៉ែត្របារត, ដែលមាន២លេខ។ លេខទី១ ឬខាងលើ, លេខវាស់នូវសម្ពាធឈាមនៅក្នុងសរសៃឈាមអារទែនៅពេលដែលបេះដូងលោត(សម្ពាធស៊ីសស្តូល)។ លេខទី២ ឬខាងក្រោម, លេខវាស់នូវសម្ពាធនៅក្នុងសរសៃឈាមអារទែចន្លោះនូវការលោត(សម្ពាធដ្យាស្តូល)។
ទាំងនេះជាការមើលនូវប្រភេទ៤នៃសម្ពាធឈាម និងអត្ថន័យរបស់វា។
ខាងលើ(ស៊ីសស្តូល)ជាមីលីម៉ែត្របារត លេខខាងក្រោម(ដ្យាស្តូល)ជាមីលីម៉ែត្របារត ប្រភេទ
ក្រោម៩០ ក្រោម៦០ សម្ពាធឈាមទាប
ក្រោម១២០ ក្រោម៨០ សម្ពាធឈាមធម្មតា
ចន្លោះ១២០-១៣៩ ចន្លោះ៨០-៨៩ ឈាននឹងលើសឈាម
ចន្លោះ១៤០-១៥៩ ចន្លោះ៩០-៩៩ លើសឈាមកម្រិត១
លើសពី១៦០ លើសពី១០០ លើសឈាមកម្រិត២
លំដាប់នីមួយៗអាចថយចុះចំពោះកុមារ និងក្មេងជំទង់។ សូមនិយាយទៅកាន់គ្រូពេទ្យប្រសិនបើអ្នកគិតថាកូនរបស់អ្នកអាចមានជំងឺលើសឈាម។
អ្វីដែលត្រូវបានគេចាត់ទុកថាសម្ពាធឈាមទាបអាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ចំនួនដែលត្រូវបានគេអោយគឺជាការណែនាំទូទៅមួយ។
ឈានចូលជំងឺលើសឈាម និងជំងឺលើសឈាមដំណាក់កាលទី១ និងទី២
ប្រសិនបើការវាស់សម្ពាធឈាមរបស់អ្នកបង្ហាញថាអ្នកមានសម្ពាធឈាមខ្ពស់់ឈាមធម្មតា, គ្រូពេទ្យនឹងណែនាំអោយអ្នកធ្វើការផ្លាស់ប្តូររបៀបរស់នៅដើម្បីព្យាយាមបន្ថយនូវសម្ពាធឈាម។
ការផ្លាស់ប្តូរទាំងនេះអាចរួមមានៈ
- បន្ថយនូវអាហារដែលមានជាតិប្រៃៈ កំនត់នូវបរិមាណជាតិប្រៃនៅក្នុងអាហាររបស់អ្នកកុំអោយលើសពី២,៤០០មីលីក្រាមក្នុងមួយថ្ងៃ។
- សូមញ៉ាំអាហារដែលផ្តល់នូវសុខភាពៈ សូមជ្រើសរើសផ្លែឈើ, បន្លែ, គ្រាប់ធញ្ញជាតិ និងអាហារដែលមានជាតិខ្លាញ់ទាប។
- ឈប់ជក់បារីៈ អ្នកគួរតែព្យាយាមចៀសវាងការហិតផ្សែងបារីផងដែរ។
- បញ្ចុះទម្ងន់ៈ ប្រសិនបើអ្នកលើសទម្ងន់, ការបញ្ចុះទម្ងន់២,២៤គីឡូក្រាមអាចបន្ថយនូវសម្ពាធឈាមបាន។
- លំហាត់ប្រាណជាទៀងទាត់ៈ លំហាត់ប្រាណជាទៀងទាត់អាចជួយបន្ថយនូវសម្ពាធឈាម និងរក្សាទម្ងន់បាន។ សូមព្យាយាមធ្វើលំហាត់ប្រាណយ៉ាងតិចណាស់៣០នាទី ៥ថ្ងៃក្នុងមួយសប្តាហ៍។
- កំនត់នូវការផឹកស្រាៈ បើអ្នកសម្រេចចិត្តថាផឹកស្រា, សូមផឹកវាក្នុងកម្រិតមួយទាប កុំអោយលើសពីមួយកំប៉ុងក្នុងមួយថ្ងៃចំពោះស្ត្រី និង២កំប៉ុងក្នុងមួយថ្ងៃចំពោះបុរស។
ប្រសិនបើការផ្លាស់ប្តូរជីវិតរបស់នៅមិនគ្រប់គ្រាន់ទេនោះ ឬប្រសិនបើអ្នកមានជំងឺលើសឈាមដំណាក់កាលទី២, គ្រូពេទ្យអាចណែនាំថ្នាំដើម្បីជួយបន្ថយនូវសម្ពាធឈាម។ គ្រូពេទ្យនឹងពិភាក្សាថាតើជម្រើសនៃថ្នាំណាមួយដែលមានប្រសិទ្ធិភាពចំពោះអ្នក។
សម្ពាធឈាមទាប
សម្ពាធឈាមទាបមិនបណ្តាលអោយមានរោគសញ្ញា ឬបណ្តាលអោយមានរោគសញ្ញាតិចតួចដូចជាវិលមុខនៅពេលដែលឈរ, គឺកម្រនឹងព្យាបាលណាស់។ ប្រសិនបើអ្នកមានរោគសញ្ញា, ការព្យាបាលដែលល្អបំផុតគឺអាស្រ័យទៅនឹងមូលហេតុដែលបង្កឡើង។