ស្វាយមានប្រយោជន៏យ៉ាងសម្បើមដែលអាចនិយាយបានថាអាចជាស្តេចនៃផ្លែឈើទាំងអស់។ វាអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ជួយក្នុងការសម្រកទម្ងន់ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម ជួយរំលាយអាហារ ជួយសម្អាតស្បែក និងជាអាហារសម្រន់ដ៏ល្អឥតខ្ចោះ។ ខាងក្រោមនេះជាមូលហេតុ៥យ៉ាងដែលអ្នកគួរតែបរិភោគផ្លែស្វាយរៀងរាល់ថ្ងៃ។

- ជំងឺមហារីក៖ សារជាតិប្រឆាំងអុកស៊ីតកម្មដូចជា isoquercitrin , astragalin , fisetin , gallic acid និង methylgallat មានវត្តមាននៅក្នុងផ្លែស្វាយដែលសារធាតុទាំងនេះអាចជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ មហាររីកសុដន់ ជំងឺមហារីកឈាម និងមហារីកក្រពេញប្រូស្តាតជាដើម។
- ជួយក្នុងការរំលាយអាហារ៖ ស្វាយមានអង់ស៊ីមដែលជួយក្នុងការបំបែកប្រូតេអ៊ីន។ សារធាតុសសៃធម្មជាតិនៃផ្លែស្វាយជួយក្នុងការរំលាយអាហារ និងការបញ្ចេញចោល។
- ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ៖ ការរួមបញ្ចូលគ្នានៃវីតាមីនC វីតាមីន A និងcarotenoids២៥ប្រភេទផ្សេងទៀតអាចរក្សាអោយប្រព័ន្ធការពាររាងកាយរបស់អ្នកមានសុភាពល្អ។
- មានជាតិដែកខ្ពស់សម្រាប់ស្ត្រី៖ ស្វាយគឺសម្បូរទៅដោយសារជាតិដែក ហេតុនេះវាគឺជាដំណោះស្រាយធម្មជាតិមួយដ៏អស្ចារ្យសម្រាប់មនុស្សដែលមានភាពស្លេកស្លាំង។ ស្ត្រីអស់រដូវ និងស្ត្រីមានផ្ទៃពោះអាចញ៉ាំផ្លែស្វាយ នោះនឹងបង្កើនកម្រិតជាតិដែកនិងជាតិកាល់ស្យូមរបស់ពួកគេបាន។
- កាត់បន្ថយការមានគ្រួសក្នុងតម្រងនោម៖ នៅក្នុងឱសថបុរាណចិនស្វាយត្រូវបាចាត់ទុកថាមានរសជាតិផ្អែម និងជូរជាមួយនឹងសមត្ថភាពក្នុងការកាត់បន្ថយហានិភ័យនៃការបង្កើតការមានគ្រោះក្នុងតម្រងនោមបាន៕
