ប្រសិនជាអ្នកចង់ឲ្យការងារអ្នករលូនទៅមុខ វេបសាយhealth.com.kh សូមណែនាំវិធីខាងក្រោមនេះជូនអ្នក។ តើគួរតែធ្វើបែបណាទៅ?
នៅពេលដែលអ្នកធ្វើរឿងអ្វីមួយតែងតែមានរឿងមករារាំង អ្នកអាចធ្វើតាមនេះបាន។ ដំបូងអ្នកត្រូវយកសក់អ្នកចំនួន៣សរសៃ ហើយកាត់ក្រចកដៃអ្នកចំនួន៣ដូចគ្នា។ ក្រោយពេលដែលរៀបចំរួច អ្នកអាចយកសក់៣សរសៃ និងក្រចកដៃ៣នោះទៅដាក់ក្នុងអាំងប៉ាវក្រហមមួយ។ ក្រោយពេលដែលដាក់ចូលរួច អ្នកអាចដាក់ក្រោមខ្នើយអ្នកគេងចំនួនមួយថ្ងៃ។ លុះដល់ថ្ងៃទី២ម៉ោង១២ថ្ងៃត្រង់ អ្នកអាចយកអាំងប៉ាវនោះទៅកប់ក្នុងដី ហើយយកជើងអ្នកជាន់ដីនោះចំនួន៣ដង។ ក្រោយពេលដែលអ្នកធ្វើបែបនេះរួច សំណាងអាក្រក់នឹងទៅអស់ នោះអ្នកនឹងអាចធ្វើការងារដោយរលូនទៅមុខ គ្មានអ្វីរារាំងឡើយ៕