ជំងឺមហារីកសុដន់ជាជំងឺមហារីកមួយប្រភេទដែលកើតឡើងលើកោសិការបស់សុដន់។ ក្រោយពីជំងឺមហារីកស្បែក ជំងឺមហារីកសុដន់គឺជាជំងឺមហារីកដែលកើតញឹកញាប់បំផុតលើមនុស្សស្រីក្នុងសហរដ្ឋអាមេរិក។ មហារីកសុដន់អាចកើតឡើងទាំងបុរស និងស្រ្តីប៉ុន្តែមនុស្សស្រីកើតមានញឹកញាប់ជាង។
ដោយសារតែមានការយល់ដឹងច្រើនអំពីជំងឺមហារីកសុដន់ទើបធ្វើឲ្យមានការរីកចម្រើនលើការពិនិត្យរកជំងឺនេះ ការកំណត់រោគវិនិច្ឆ័យ និងការព្យាបាលយ៉ាងល្អៗ។ អត្រានៃការរស់មានជីវិតក្រោយពីមានជំងឺមហារីកសុដន់បានកើនឡើង ហើយការស្លាប់ក៏ថយចុះច្រើនដែរ។
ការបង្កើតនូវភាពផ្លាស់ប្តូរចំពោះជីវិតប្រចាំថ្ងៃប្រហែលជាអាចជួយបន្ថយការប្រឈមនឹងជំងឺមហារីកសុដន់បានដូចជា៖
- ïពិគ្រោះជាមួយគ្រូពេទ្យអំពីការពិនិត្យរកជំងឺមហារីកសុដន់
- ïសិក្សាបន្ថែមអំពីវិធីពិនិត្យសុដន់ដោយខ្លួនឯងដើម្បីស្វែងយល់កាន់តែច្រើនអំពីសុខភាពសុដន់
- ïញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមដោយតិចជាងម្តងក្នុងមួយថ្ងៃ
- ïហាត់ប្រាណឲ្យបានយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ
- ïកាត់បន្ថយការព្យាបាលដោយប្រើអ័រម៉ូនក្រោយរ៉ាំងរដូវរួច
- ïរក្សាទម្ងន់ឲ្យនៅសុខភាពល្អ
- ïជ្រើសរើសរបបអាហារដែលផ្តល់សុខភាព
បើសិនជាគ្រូពេទ្យបានវាយតម្លៃស្ថានភាពគ្រួសារអ្នក និងកត្តាផ្សេងៗទៀត ព្រមទាំងកំណត់ថា អ្នកប្រហែលជាប្រឈមខ្ពស់នឹងមហារីកសុដន់ ជម្រើសខាងក្រោមនេះអាចនឹងជួយបន្ថយការប្រឈមមុខបាន៖
- ïការប្រើថ្នាំដើម្បីបង្ការដូចជា Tamoxifen និង Raloxifene។យ៉ាងណាមិញគួរតែពិភាក្សាជាមួយគ្រូពេទ្យជាសិនមុននឹងប្រើប្រាស់វា។
- ïការវះកាត់បង្ការ៖ស្រ្តីដែលប្រឈមខ្ពស់នឹងមហារីកសុដន់ប្រហែលជាជ្រើសរើសការវះកាត់សុដន់ចេញតែម្តង។ពួកគេក៏អាចជ្រើសរើសការកាត់ក្រពេញអូវ៉ែទាំងពីរផងដែរដើម្បីបន្ថយការប្រឈមនឹងមហារីកទាំងសុដន់និងក្រពេញអូវ៉ែ៕