ចែករំលែក
  • 45
  •  
  •  

វាមិនត្រូវបានគេដឹងច្បាស់ថាតើអ្វីដែលបណ្តាលឲ្យកើតមានជំងឺមហារីកក្រពេញប្រូស្តាតនោះទេ ទោះបីជារឿងមួយចំនួនអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺនេះក៏ដោយ។

ទាំងនេះរួមបញ្ចូលទាំង ៖

1. អាយុ – ហានិភ័យកើនឡើងនៅពេលដែលអ្នកចាស់ទៅ ហើយករណីភាគច្រើនត្រូវបានគេធ្វើរោគវិនិច្ឆ័យ ចំពោះបុរសដែលមានអាយុលើសពី ៥០ ឆ្នាំ

2. ក្រុមជនជាតិដើមភាគតិច – ជំងឺមហារីកក្រពេញប្រូស្តាត ច្រើនកើតមានជាទូទៅក្នុងចំណោមបុរសអាហ្វ្រិក ការាបៀន និងអាហ្រ្វិកច្រើនជាងបុរសអាស៊ី

3. ប្រវត្តិគ្រួសារ – មានបងប្រុស ឬឪពុកដែលមានជំងឺមហារីកប្រូស្តាតមុនពេលអាយុ ៦០ ឆ្នាំ ហាក់ដូចជាបង្កើនហានិភ័យនៃការវិវត្តរបស់វា

4. ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា វាអាចមានទំនាក់ទំនងរវាងការធាត់ និងជំងឺមហារីកក្រពេញប្រូស្តាត ហើយរបបចំណីអាហារដែលមានតុល្យភាព និងការធ្វើលំហាត់ប្រាណជាទៀងទាត់ អាចបន្ថយហានិភ័យនៃជំងឺមហារីកប្រូស្តាត

5. របបអាហារ – ការស្រាវជ្រាវកំពុងបន្តទៅក្នុងទំនាក់ទំនងរវាងអាហារ និងជំងឺមហារីកក្រពេញប្រូស្តាត ហើយមានភស្តុតាងមួយចំនួនបង្ហាញថា របបអាហារដែលមានជាតិកាល់ស្យូមខ្ពស់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាត៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

មតិរបស់អ្នក

Please enter your comment!
Please enter your name here