កូនឆ្នាំណាក៏ល្អដែរ មិនមែនមិនល្អនោះទេ គ្រាន់តែមានឆ្នាំខ្លះគឺត្រូវនឹងឆ្នាំអ្នកប៉ុណ្ណោះ ហើយនៅពេលដែលត្រូវជាមួយអ្នក នោះកូននឹងជួយលើកសំណាងអ្នក ដែលអាចធ្វើឲ្យមុខរបរអ្នកដំណើរការល្អ។ ដូចនេះតើឆ្នាំរោងគួរតែយកកូនដែលមានឆ្នាំណាខ្លះទៅ?
អ្នកដែលមានឆ្នាំរោងគួរតែយកកូនដែលមានឆ្នាំជូត វក និងរកា ព្រោះកូនដែលមានឆ្នាំទាំង៣នេះគឺមានភាពវ័យឆ្លាតដូចជាអ្នកដែលមានឆ្នាំរោងអញ្ចឹង ដែលអាចនៅក្រោមការចិញ្ចឹមបីបាច់ថែរក្សារបស់អ្នកមានការលូតលាស់ល្អ និងមានសុខភាពល្អ។ ម្យ៉ាងទៀតកូនអ្នកអាចនឹងមានអនាគតល្អ ថែមទាំងអាចជួយនាំលាភសំណាងល្អៗមកឲ្យអ្នកទៀតផង ដែលអាចធ្វើឲ្យអ្នកអាចរស់នៅសុខស្រួលនៅពាក់កណ្តាលជីវិតក្រោយរបស់អ្នកបាន៕