បើសិនជាអ្នកមានបញ្ហាសម្ពាធឈាមចុះខ្សោយឬខ្សោយខ្លាំង អ្នកប្រហែលជាងាយនឹងវិលមុខណាស់ ឬអាចនឹងសន្លប់ថែមទៀត។ យ៉ាងណាមិញ ដើម្បីជួយដល់អ្នកដែលមានសម្ពាធឈាមខ្សោយបាន យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
១ព្យាយាមក្រោកឈរយឺតៗក្រោយពីអង្គុយ ឬគេង។ ចូរធ្វើចលនាជើងមុនពេលចាប់ផ្តើមក្រោកឈរ
២ចូរញ៉ាំអាហារតិចៗ ជាពិសេសអាហារដែលមានជាតិកាបូអ៊ីដ្រាតទាប
៣ចូរចៀសវាងការឈររយៈពេលយូរ។ បើសិនជាមិនអាចធ្វើបាន ចូរឧស្សាហ៍ធ្វើចលនាជើងបន្តិច
៤ចូរញ៉ាំទឹកឲ្យបានច្រើន ជាពិសេសភេសជ្ជៈដែលមានជាតិប៉ូតាស្យូម និងសូដ្យូមច្រើន
៥ចូររក្សាការរំងាប់អារម្មណ៍ និងចៀសវាងស្ថានភាពទាំងឡាយណាដែលនឹងគម្រាមគំហែង ឬមិនសប្បាយចិត្ត៕