ចែករំលែក
  • 58
  •  
  •  

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរូបមន្តមួយក្នុងការធ្វើឲ្យស្បែកអ្នកស្អាតជាទីបំផុត។ តើមានអ្វីខ្លះទៅ?

ដំបូង អ្នកអាចរៀបចំត្រឡាចមួយដុំធំ ការ៉ុតបន្តិច ទឹកខ្មេះសចំនួន៣០០មីលីលីត្រ និងដបកញ្ចក់ស្អាតមួយ។ បន្ទាប់មក អ្នកអាចចិតសំបកត្រឡាច និងការ៉ុតចេញ រួចលាងឲ្យស្អាត។ បន្ទាប់មកទៀត អ្នកអាចយកត្រឡាចទៅកិនយកទឹក ហើយយកការ៉ុតកិនយកទឹកដូចគ្នា។ ក្រោយពេលដែលកិនរួច អ្នកអាចចាក់ទឹកខ្មេះស ទឹកត្រឡាច និងទឹកការ៉ុតចូលទៅក្នុងដបកញ្ចក់ដែលអ្នកបានលាងស្អាត ហើយហាលស្ងួតនោះ។ អ្នកអាចដាក់តាមសមាមាត្រ 1:3:3(ទឹកខ្មេះស ទឹកត្រឡាច ទឹកការ៉ុត)។ ក្រោយពេលដែលចាក់ចូលរួច អ្នកអាចកូរឲ្យសព្វ ហើយបិទគម្របឲ្យជិត ទុកចំនួន២ថ្ងៃ ទើបអាចប្រើបាន។ នៅពេលដែលអ្នកប្រើបាន អ្នកអាចយកសម្លីមកជ្រលក់ ហើយយកទៅលាបលើស្នាមដក់ក្រោមភ្នែក ឬកន្លែងដែលមានស្នាមជ្រួញ ដោយម៉ាស្សា ហើយទុកចំនួន១៥នាទី ទើបលាងចេញ។ នៅពេលដែលអ្នកព្យាយាមប្រើជារៀងរាល់យប់ វានឹងធ្វើឲ្យស្នាមដក់ក្រោមភ្នែកអ្នកបាត់ ថែមទាំងធ្វើឲ្យស្បែកអ្នកប្រែជាភ្លឺ និងក្មេងជាងវ័យទៀតផង។ ប៉ុន្តែ ចំពោះស្បែកដែលឆាប់ប្រតិកម្ម គួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងប្រើ ឬស្បែកធម្មតា ក្រោយពេលដែលប្រើរួច មានបញ្ហា អ្នកគួរតែឈប់ប្រើភ្លាម ទើបមិនធ្វើឲ្យស្បែកអ្នកខូច៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

មតិរបស់អ្នក

Please enter your comment!
Please enter your name here