គ្រាប់ស្វាយច័ន្ទីក្រៅពីមានរូបរាងប្លែកនោះ យើងក៏អាចទទួលទានបានដោយការស្ងោរ ហើយមានរសជាតិឆ្ងាញ់ទៀតនៅពេលញ៉ាំជាអាហារសម្រន់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្វីដែលសំខាន់បំផុតនោះគឺថា វាគឺជាប្រភពនៃជាតិរ៉ែ និងវីតាមីនដ៏អស្ចារ្យមួយដែរ។ ភាគច្រើនគ្រាប់ស្វាយច័ន្ទីត្រូវបានគេយកទៅរំលីញ និងរោយអំបិលបន្ថែមដើម្បីបង្កើនរសជាតិ។ ដូច្នេះតើវាមានប្រយោជន៍អ្វីខ្លះទៅចំពោះសុខភាពមនុស្សយើង?
ឈាម
គ្រាប់ស្វាយច័ន្ទីមានជាតិដែក និងទងដែងល្មមដែលអាចជួយរាងកាយក្នុងការផលិតគ្រាប់ឈាមក្រហមបាន។ ជាមួយគ្នានេះដែរ វាក៏ជួយថែរក្សាសុខភាពឆ្អឹង សរសៃប្រសាទ សរសៃឈាម និងប្រព័ន្ធភាពស៊ាំឲ្យមានសុខភាពល្អ និងធ្វើការបានកាន់តែល្អដែរ។
ភ្នែក
តើអ្នកមានដឹងទេថា គ្រាប់ស្វាយច័ន្ទីល្អចំពោះភ្នែកដែរទេ? នេះដោយសារតែវាមានសារធាតុ Zeaxanthin និង Lutein ដែលដើរតួនាទីជាអង់ទីអុកស៊ីដង់នៅពេលញ៉ាំវាជាទៀងទាត់។ សារធាតុទាំងនេះនឹងជួយការពារភ្នែកពីការខូចខាតដោយសារពន្លឺ និងកាត់បន្ថយជំងឺភ្នែកឡើងបាយទៀត។
ឆ្អឹង
សារធាតុដ៏សំខាន់មួយរបស់គ្រាប់ស្វាយច័ន្ទីគឺម៉ាញ៉េស្យូម ដែលមាននាទីដូចកាលស្យូមដែរក្នុងការជួយឲ្យឆ្អឹងមានសុខភាពល្អ។
សម្បូរវីតាមីន
គ្រាប់ស្វាយច័ន្ទីពោរពេញទៅដោយវីតាមីនជាច្រើនដូចជា Pantothenic Acid, Riboflavin, Niacin និង Thiamin ដែលជួយថែរក្សាសុខភាពពីជំងឺផ្សេងៗបាន។
បេះដូង
នៅពេលប្រៀបធៀបនឹងគ្រាប់ធញ្ញជាតិផ្សេងៗ គ្រាប់ស្វាយច័ន្ទីមានជាតិខ្លាញ់ទាប ដែលត្រូវបានគេរកឃើញថាជាប្រភេទខ្លាញ់ Oleic Acid និងត្រូវបានគេស្គាល់ទៀតថាជាខ្លាញ់ល្អបំផុតសម្រាប់បេះដូង។ និយាយរួមគឺវាគ្មានកូឡេស្តេរ៉ុលតែម្តង ព្រមទាំងជួយឲ្យចៀសផុតពីជំងឺបេះដូងទៀត។
បង្ការជំងឺមហារីក
សារធាតុ Proanthocyanidins ត្រូវបានគេស្គាល់ថាជាក្រុមរបស់ Flavonols សម្រាប់ជួយប្រឆាំងនឹងកោសិកាមហារីកតាមរយៈបញ្ឈប់ការបំបែកខ្លួនរបស់វា។ សារធាតុទងដែង និង Proanthocyanidins ដ៏ច្រើនក្នុងគ្រាប់ស្វាយច័ន្ទីនឹងជួយប្រឆាំងនឹងកោសិកាមហារីក និងមហារីកពោះវៀនធំដែរ។
សម្រកទម្ងន់
តាមការសិក្សារបស់សាកលវិទ្យាល័យ Harvard បានឲ្យដឹងថា ការញ៉ាំគ្រាប់ស្វាយច័ន្ទីពីរដងក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃទៀត នឹងអាចជួយប្រឆាំងនឹងជំងឺមហារីក ទឹកនោមផ្អែម និងជំងឺបេះដូងសរសៃឈាមបាន។ ក្រៅពីនេះជាតិខ្លាញ់ Monounsaturated និង Polyunsaturated ដែលមានក្នុងគ្រាប់ស្វាយច័ន្ទីគឺជារបស់ដ៏ល្អមួយក្នុងការគ្រប់គ្រងទម្ងន់ និងបន្ថយការកើនឡើងកូឡេស្តេរ៉ុល និងខ្លាញ់ក្នុងបេះដូង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តើគួរញ៉ាំគ្រាប់ស្វាយច័ន្ទីញឹកញ៉ាប់ប៉ុណ្ណាទៅ?
ការញ៉ាំគ្រាប់ស្វាយច័ន្ទីពី ៥ ទៅ១០គ្រាប់ជារៀងរាល់ថ្ងៃគឺគ្រប់គ្រាន់ហើយ។ អ្នកអាចញ៉ាំវាជាអាហារសម្រនជំនួសឲ្យការញ៉ាំអាហារផ្សេងដែលមិនផ្តល់សុខភាពបាន៕