ការបែកញើសច្រើនៗត្រូវបានគេហៅជាភាសាបច្ចេកទេសថា Hyperhydrosis។ អ្នកដែលមានបញ្ហានេះ គឺបែកញើសខ្លាំងជាពិសេសនៅពេលដែលរាងកាយមិនត្រូវការភាពត្រជាក់តែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកជំងឺ Hyperhydrosis ភាគច្រើនគឺបែកញើសនៅបាតដៃ បាតជើង ឃ្លៀកឬក្បាល។ ជំងឺនេះអាចរំខានដល់របៀបរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងបាន ព្រមទាំងបង្កជាស្នាមលើសម្លៀកបំពាក់ដោយសារតែញើសផងដែរ។
សម្រាប់ការព្យាបាលវិញ គឺអាចមានជម្រើសចាប់ពី ការប្រើប្រាស់ថ្នាំទប់ស្កាត់ការចេញញើស រហូតដល់ការចាក់ Botox ឬការប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាជាដើម៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)