បើសិនជាអ្នកកំពុងតែមានជំងឺស្រែងលើស្បែក ហើយការប្រើថ្នាំហាក់បីដូចជាគ្មានប្រសិទ្ធភាពនោះ អ្នកប្រហែលជាត្រូវយកចិត្តទុកដាក់ទៅលើរបបអាហារម្តងហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកជំនាញបានណែនាំថា អ្នកគួរតែតមអាហារដូចខាងក្រោមនេះបើសិនជាជាមិនចង់ឲ្យជំងឺស្រែងធ្វើទុក្ខទៀត។
អាហារមិនផ្តល់សុខភាព
អាហារទាំងនេះមានដូចជា ភីហ្សា បឺហ្គឺ ដំឡូងចៀន ភេសជ្ជៈមានជាតិហ្គាសជាដើម ដែលវាតែងតែផ្ទុកទៅដោយជាតិអាមីដុង និងស្ករកែឆ្នៃ ហើយក៏សម្បូរទៅដោយជាតិខ្លាញ់ Saturated Fats និង Trans Fats ខ្ពស់ដែលនាំឲ្យមានការរលាកផងដែរ។ ជាមួយគ្នានេះដែរ វាក៏សម្បូរទៅដោយកាឡូរី និងជីវជាតិតូចៗដែរ ដូច្នេះយកល្អគួរតែចៀសវាងអាហារទាំងនេះ។
ផលិតផលធ្វើពីទឹកដោះគោ
ផលិតផលធ្វើពីទឹកដោះគោផ្ទុកទៅដោយសារធាតុបង្ករលាក ហើយក៏មានប្រូតេអ៊ីនឈ្មោះថា Casein ដែលអាចឲ្យមានការធ្វើទុក្ខជំងឺស្រែងដែរ។
ផ្លែឈើជូរៗ
ការញ៉ាំផ្លែឈើជូរៗប្រហែលជាអាចឲ្យមានប្រតិកម្មអាឡែហ្ស៊ី និងធ្វើឲ្យជំងឺស្រែងធ្វើទុក្ខកាន់តែខ្លាំងផង។ ដូច្នេះ យកល្អគួរតែលះបង់ផ្លែឈើជូរៗចោលសិនទៅ។
សាច់ក្រហម
សាច់ក្រហមមានជាតិខ្លាញ់ Polyunsaturated Fat ដែលងាយនឹងបណ្តាលឲ្យមានការរលាក និងធ្វើឲ្យអាការៈជំងឺស្រែងកាន់តែធ្ងន់ធ្ងរថែមទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គ្រឿងស្រវឹង
គ្រឿងស្រវឹងក៏ជាដើមហេតុនាំឲ្យមានការរលាកដែរ។ ដូច្នេះយកល្អគួរតែផ្តាច់ចោលនូវគ្រឿងស្រវឹងទាំងអស់តែម្តងទៅបើសិនជាអ្នកកំពុងតែមានជំងឺស្រែង៕