ការឈឺបំពង់ករច្រើនតែបណ្តាលមកពីការរលាកដោយសារជំងឺផ្តាសាយ ឬវីរុស។ ខណៈដែលវាអាចមានការឈឺចាប់ និងរំខានច្រើននោះ វាក៏អាចនឹងបាត់ទៅវិញដោយខ្លួនឯងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យោងទៅតាម Web MD បានឲ្យដឹងថា ការឈឺបំពង់កអាចជារឿងធម្មតារបស់វីរុស។ វាអាចបណ្តាលមកពីជំងឺផ្តាសាយ ការបង្ករោគដោយវីរុសជាដើម។
មានរបៀបព្យាបាលដោយខ្លួនឯងមួយចំនួនដែលមនុស្សយើងអាចធ្វើបានដោយខ្លួនឯងដែរដូចជា៖
ទឹកឃ្មុំ
ទឹកឃ្មុំអាចជួយដោះស្រាយបញ្ហាឈឺបំពង់បានយ៉ាងល្អ។ អ្នកអាចលាយវាជាមួយតែ ឬញ៉ាំធម្មតាៗក៏បានដែរ។ តាមការសិក្សាបានឲ្យដឹងថា ក្មេងចំនួន ១៣៩នាក់ ដែលរកឃើញថាមានការបង្ករោគនៅផ្លូវដង្ហើមខាងលើ គឺមានការធូរស្រាលចំពោះអាការៈក្អកពេលយប់នៅពេលញ៉ាំទឹកឃ្មុំ។
ទឹកអំបិល
ទឹកអំបិលគឺជាវិធីសាស្រ្តដោះស្រាយបញ្ហាឈឺបំពង់ការដ៏ញឹកញាប់បំផុត។ ការសិក្សារកឃើញថា ការខ្ពុរទឹកអំបិលក្តៅឧណ្ឌៗរាល់ថ្ងៃអាចកាត់បន្ថយការហើមបំពង់ក និងជួយរំលាយស្លេស ព្រមទាំងបំបាត់ការរលាក និងបាក់តេរីទៀតផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) យ៉ាងណាមិញ គ្រូពេទ្យនិយាយថា យកល្អគួរតែលាយទឹកឃ្មុំបន្តិចជាមួយនឹងទឹកអំបិលទៅបើសិនជាពិបាកញ៉ាំទឹកអំបិល៕