Join with Health.com.kh on Telegram

មេជីវិតឈ្មោលតិចមានន័យថា ទឹកកាមដែលបាញ់ចេញក្នុងពេលឈានដល់ចំណុចកំពូលនៃការរួមភេទមានមេជីវិតតិចជាងចំនួនមួយធម្មតា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការដែលមានមេជីវិតឈ្មោលតិចបែបនេះ ជាមូលហេតុដ៏ធំមួយដែលនាំឲ្យបុរសមិនងាយមានផ្ទៃពោះបាន ដោយសារតែចំនួនមេជីវិតឈ្មោលមិនអាចរលាយចូលគ្នាជាមួយមេជីវិតញីបាន។ ទោះបីជាយ៉ាងណាក៏ដោយ បុរសជាច្រើនដែលមានមេជីវិតឈ្មោលទាបនៅតែអាចមានកូនបានដដែល។ 

មានកត្តាប្រឈមមុខមួយចំនួនដែលជាប់ទាក់ទងនឹងការថយចុះរបស់មេជីវិតឈ្មោលនេះដែរដូចជា៖ 

  • ការជក់បារី
  • ញ៉ាំគ្រឿងស្រវឹង
  • ការប្រើប្រាស់ថ្នាំញៀន
  • ធាត់ជ្រុល
  • ធ្លាប់មាន ឬកំពុងមានការបង្ករោគមួយចំនួនក្នុងខ្លួន
  • ប៉ះពាល់នឹងជាតិពុល
  • ពងស្វាសមានកម្តៅខ្លាំងពេក
  • កំពុងតែមានការប៉ះទង្គិចនឹងពងស្វាស
  • ការប៉ះពាល់នឹងជាតិពុល
  • កើតមកមានបញ្ហាមិនអាចមានកូនបានតែម្តង
  • កំពុងតែមានជំងឺក្នុងខ្លួនដូចជា ដុំសាច់ និងជំងឺរ៉ាំរ៉ៃ
  • កំពុងតែព្យាបាលជំងឺមហារីកដូចជាការបាញ់កាំរស្មី
  • ធ្លាប់ធ្វើការវះកាត់ក្នុងពោះ អាងត្រគាក ឬចងបំពង់ទឹកកាម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ធ្លាប់មានប្រវត្តិពងស្វាសមិនធ្លាក់ចូលថង់ពងស្វាស៕