Join with Health.com.kh on Telegram

នៅពេលនិយាយដល់សរីរាង្គសំខាន់ៗក្នុងរាងកាយ មនុស្សយើងភាគច្រើនមិនបានគិតទៅលើថ្លើមទេ។ ប៉ុន្តែសរីរាង្គមួយនេះមាននាទីក្នុងការបញ្ចូលជីវជាតិពីចំណីអាហារទៅក្នុងរាងកាយដើម្បីប្រើប្រាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មែនហើយ យកល្អគួរតែថែរក្សាថ្លើមឲ្យមានសុខភាពល្អផង ហើយអ្នកអាចធ្វើវាបានជាមួយនឹងការហាត់ប្រាណមួយចំនួន។ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីលំហាត់ប្រាណមួយប្រភេទដែលអាចជំរុញដល់មុខងារថ្លើមកាន់តែល្អជាងមុន។ 

ការបង្វិលមួយកំណាត់ខ្លួនខាងលើឆ្វេងស្នាំ អាចជាលំហាត់ប្រាណដ៏ល្អមួយដែលអាចពង្រឹងដល់របត់ឈាមរត់ និងអុកស៊ីសែនទៅផ្គត់ផ្គង់ថ្លើមបាន។ វិធីហាត់ប្រាណមួយនេះ រាងកាយនឹងទទួលបានថាមពល និងជីវជាតិដោយផ្ទាល់តែម្តង។ 

  • ចូរអង្គុយលើកម្រាលទន់ៗ ផ្ទៃដែលរាប់ស្មើ ជើងប៉េនភ្នែន ហើយធ្វើខ្នងឲ្យត្រង់
  • ចូរប្រើដៃខាងស្តាំទប់ជង្គង់ខាងឆ្វេង
  • ដាក់ដៃឆ្វេងលើកម្រាលនៅខាងក្រោយខ្នងនៅពេលងាក់មកខាងឆ្វេង
  • ចូរទប់ជំហរនេះឲ្យជាប់រយៈពេល ៣០វិនាទី បន្ទាប់មក ត្រឡប់ទៅធ្វើម្ខាងទៀត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ចូរធ្វើបែបនេះ ៥ដងសម្រាប់ម្ខាងៗ៕