សម្រាប់បុរសគ្រប់រូប ការដែលមើលឃើញមានវត្តមានឈាមក្នុងទឹកកាមរបស់ខ្លួនអាចជារឿងមួយតក់ស្លុតបាន។ វាគឺជាជំងឺដែលកម្រ ប៉ុន្តែសំណាងដែរ វាក៏ជាសញ្ញាដ៏កម្រមួយនៃជំងឺធ្ងន់ធ្ងរដែរ ជាពិសេសបុរសអាយុក្រោម ៤០ឆ្នាំ។ ការដែលមានឈាមក្នុងទឹកកាមច្រើនតែមិនកើតឡើងយូរឡើយ ហើយក៏ស្រួលបួលទៅវិញដោយខ្លួនឯងដែរ។
ចំពោះចំនួននៃឈាមក្នុងទឹកកាមអាចនឹងមានពីតិចតួចរហូតដល់ធ្វើទៅទឹកកាមមើលទៅដូចឈាមតែម្តង។ ចំនួនឈាមក្នុងទឹកកាមអាស្រ័យទោតាមមូលហេតុនៃការហូរឈាមរបស់អ្នកដែរ។ យ៉ាងណាមិញ ក្រៅពីមានវត្តមានឈាមក្នុងទឹកកាម អ្នកគួរតែសង្កេតមើលរឿងខាងក្រោមនេះថែមទៀតផងដូចជា៖
- ឈឺចាប់នៅពេលបាញ់ទឹកកាម
- ឈឺចាប់នៅពេលនោម
- ហើម ឬតឹងឈឺក្នុងពងស្វាស
- ឈឺតឹងក្នុងតំបន់គ្រលាន
- ឈឺចង្កេះ
- ឈាមក្នុងទឹកនោម
បុរសអាយុចាប់ពី៤០ឆ្នាំឡើង
បុរសដែលអាយុចាប់ពី ៤០ឆ្នាំឡើងទៅគឺប្រឈមខ្ពស់នឹងការកើតជំងឺណាស់ជាពិសេសមហារីកក្រពេញប្រូស្តាតតែម្តង។ ដោយសារតែរឿងនេះហើយ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យគ្រប់ពេលដែលមើលឃើញឈាមក្នុងទឹកកាម។ គ្រូពេទ្យនឹងណែនាំដើម្បីធ្វើតេស្តរកមើលមូលហេតុរបស់វាឲ្យបានលឿនបំផុត។
បុរសអាយុក្រោម៤០ឆ្នាំ
បើសិនជាអ្នកអាយុក្រោម ៤០ឆ្នាំ ហើយមិនមិនរោគសញ្ញាអ្វីក្រៅពីមានឈាមក្នុងទឹកកាមនោះ ចូរចំណាយពេលតាមដានសិនថាវានឹងបាត់ដោយខ្លួនឯងឬអត់។ បើសិនជាទឹកកាមនៅតែបន្តមានឈាមមកជាមួយ ឬចាប់ផ្តើមមានអាការៈអ្វីបន្ថែមដូចជា ឈឺ ឬក្តៅខ្លួន ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យភ្លាម។ គាត់អាចនឹងធ្វើការពិនិត្យទៅលើក្រពេញប្រូស្តាត ឬវិភាគទៅលើទឹកកាម និងទឹកនោមដើម្បីកំណត់អំពីប្រភពនៃឈាមនោះ៕