Join with Health.com.kh on Telegram

ត្រូវតែមានភាពរីករាយសម្រាប់ចាប់ផ្តើមថ្ងៃថ្មី ហើយក៏ជាអ្វីដែលគ្រប់គ្នាតែងតែចង់បានដែរ។ គួរឲ្យស្តាយ អ្នកប្រហែលជាមិនអាចទទួលបានអារម្មណ៍មួយនេះឡើយដោយសារតែទម្លាប់ពេលព្រឹកមួយចំនួនដែលអ្នកបានធ្វើ ផ្តល់ជាផលវិបាកជាការអស់កម្លាំងនៅថ្ងៃបន្ទាប់វិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាទម្លាប់ពេលព្រឹកមួយចំនួនដែលធ្វើឲ្យអ្នកអស់កម្លាំងសឹងតែធ្វើអ្វីមួយរួច។ យកល្អគួរតែបញ្ឈប់វាឲ្យបានលឿនផង។ 

មិនបានញ៉ាំទឹកមួយកែវ

ហេតុផលនោះគឺថា ក្រោយពីគេងអស់រយៈពេល ៧ ទៅ ៩ម៉ោង វាពិតជាគ្រប់គ្រាន់នឹងធ្វើឲ្យរាងកាយខ្សោះជាតិទឹក ហើយក៏ត្រូវការទឹកដើម្បីបំពេញនូវអ្វីដែលខ្វះខាតវិញដែរ។ ហេតុដូច្នេះហើយ វាពិតជារឿងសំខាន់ដែលអ្នកត្រូវរកទឹកញ៉ាំមួយកែវភ្លាមក្រោយភ្ញាក់ពីគេងរួច ដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួន និងមានថាមពល។ 

មិនបានងូតទឹក

មនុស្សជាច្រើនជ្រើសរើសការងូតទឹកនៅពេលយប់ដោយផ្អែកទៅលើហេតុផលពីរយ៉ាង។ ទី១ វាជួយបំបាត់ស្រ្តេស ដូច្នេះវាពិតជាងាយធ្វើឲ្យគេងលក់។ ទី២ មិនចាំបាច់ត្រូវការងូតទឹកនៅពេលព្រឹកទៀត ដូច្នេះក៏មិនខាតពេលងូតទឹកព្រឹកឡើងដែរ។ ជាអកុសល ការដែលចាប់ផ្តើមថ្ងៃថ្មីដោយមិនបានងូតទឹកទេ វាពិតជាងាយនឹងធ្វើឲ្យអ្នកនៅតែមានអារម្មណ៍ងងុយគេងទៀតដដែល ហើយពេញមួយថ្ងៃតែម្តង។ 

ដាក់កាលវិភាគទៅហាត់ប្រាណក្រោយពីធ្វើការច្រើនម៉ោងរួច

វាអាចជារឿងមួយងាយស្រួលខ្លាំងក្នុងការដាក់ស្បែកជើងមួយគូរតាមខ្លួននៅពេលព្រឹក ដើម្បីទុកសាគួហាត់ប្រាណក្រោយពេលចេញពីធ្វើការវិញ។ ជាអកុសល ការដែលជ្រើសរើសវិធីហាត់ប្រាណជាទៀងទាត់នៅពេលល្ងាច វាទំនងជាមិនសូវល្អទេ ព្រោះធ្វើការអស់កម្លាំងហើយ ទៅហាត់ប្រាណទៀត នោះវាអាចប៉ះពាល់ដល់ការគេងបាន។ កាលណាគេងមិនបានគ្រប់ នោះព្រឹកឡើងនឹងនៅតែអស់កម្លាំងដដែល។ 

ចំណាយពេលលេងបណ្តាញសង្គមយូរៗពេក

នៅពេលយប់ អ្នកជំនាញជាច្រើនមិនបានលើកទឹកចិត្តឲ្យលេងបណ្តាញសង្គមឡើងជាពិសេសអ្នកដែលងាយនឹងមានបញ្ហាផ្លូវចិត្តដោយសារតែ Newfeed បានបង្ហាញតែម្តង។ ព្រោះវាអាចនាំឲ្យគេងមិនលក់បាន។ ក្រៅពីនេះវាក៏អាចធ្វើឲ្យអ្នកមិនអាចធ្វើអ្វីដែលចាំបាច់សម្រាប់ចាប់ផ្តើមថ្ងៃថ្មីតែម្តង។ 

ញ៉ាំអាហារពេលព្រឹកមិនត្រឹមត្រូវ

គ្រប់គ្នាដឹងថា អាហារពេលព្រឹកគឺជាផ្នែកមួយដ៏សំខាន់បំផុត។ ប៉ុន្តែមិនមែនគ្រប់គ្នាដឹងថា វាគឺជារឿងសំខាន់ដែលត្រូវការជ្រើសញ៉ាំអាហារពេលព្រឹកដែលត្រឹមត្រូវនោះទេ។ ដើម្បីមានថាមពលគ្រប់គ្រាន់ ចូរជ្រើសរើសអាហារពេលព្រឹកជាប្រភេទគ្រាប់ធញ្ញជាតិ ប្រូតេអ៊ីនដែលមានគុណភាព និងខ្លាញ់ផ្តល់សុខភាព ដូចជា ស្រូវអូដ យ៉ាអួរ និងស៊ុតជាដើម។ 

មិនបានប៉ះពាល់នឹងពន្លឺព្រះអាទិត្យ

ចូរជ្រើសរើសការទាញវ៉ាំងននបើកដំបូងគេនៅពេលភ្ញាក់ពីគេង ដើម្បីទទួលបានពន្លឺព្រះអាទិត្យប៉ះខ្លួន។ ការធ្វើបែបនេះគឺជាមធ្យោបាយដ៏ល្អមួយដើម្បីសម្រួលដល់ម៉ោងក្នុងខ្លួន ទើបធ្វើឲ្យអ្នកមានអារម្មណ៍មិនចង់ងងុយគេងទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ជាមួយគ្នានេះដែរ វានឹងអនុញ្ញាតិឲ្យអ្នកទទួលបានវីតាមីន D ដែលជាជីវជាតិអ្នកត្រូវការដើម្បីមានអារម្មណ៍ល្អ ឆ្អឹង និងធ្មេញរឹងមាំ ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង ព្រមទាំងបន្ថយការកើតមហារីកផង៕