Join with Health.com.kh on Telegram

ផ្លែស្វាយក្រៅពីមានរសជាតជូអែម វាក៏មានប្រយោជន៍ច្រើនណាស់ចំពោះសុខភាព និងសម្រស់។ អ្នកអាចញ៉ាំវាទាំងឆៅក៏បាន ជាពិសេសស្វាយដែលបេះថ្មីៗព្រោះវានឹងផ្តល់ថាមពលបានយ៉ាងល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ផ្លែស្វាយសម្បូរទៅដោយអង់ទីអុកស៊ីដង់ និងមានសារធាតុ Astringent ដែលអាចជួយដោះស្រាយបញ្ហាជំងឺមុនបានទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ វាអាចនឹងមានប្រយោជន៍ច្រើនផ្សេងៗទៀតដែរដូចជា៖

គ្រប់គ្រងសម្ពាធឈាម

ផ្លែស្វាយស្រស់គឺជាប្រភពដ៏ល្អមួយនៃជាតិប៉ូតាស្យូម និងអង់ទីអុកស៊ីដង់ដែលមានឈ្មោះថា Mangiferin ដែលអាចជួយសម្រួលដល់សម្ពាធឈាម និងថែរក្សាសម្ពាធឈាមនៅធម្មតា។ 

ព្យាបាលជំងឺមុន

ផ្លែស្វាយឆៅគឺជាឱសថព្យាបាលជំងឺមុនបែបធម្មជាតិដ៏ល្អបំផុត។ បើសិនជាស្វាយទំធ្វើឲ្យកើតមុន តែស្វាយឆៅជួយដោះស្រាយជំងឺមុនទៅវិញ។ ចូរស្ងោស្វាយឆៅមួយចំណិត និងយកទឹករបស់វាលាបទៅលើមុខជារៀងរាល់យប់មុនចូលគេងទៅ។ 

ដោះស្រាយជំងឺទឹកនោមផ្អែម

សម្រាប់អ្នកជំងឺទឹកនោមផ្អែមទាំងអស់ គួរតែពិចារណាទៅលើស្លឹកស្វាយព្រោះវាអាចជួយបង្ការជំងឺភ្នែកដែលបណ្តាលមកពីជំងឺទឹកនោមផ្អែមបាន។ ស្លឹកស្វាយសម្បូរទៅដោយវីតាមីន A ដែលជាសារធាតុដ៏សំខាន់សម្រាប់សុខភាពភ្នែកតែម្តង។ បើសិនជាអ្នកកំពុងតែឆ្ងល់ថាស្វាយមានសុវត្ថិភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែមឬអត់នោះ ពិតណាស់វាមានសុវត្ថិភាព ១០០ភាគរយ បើសិនជាអ្នកញ៉ាំវាក្នុងកម្រិតមធ្យម។ 

បញ្ចុះកូឡេស្តេរ៉ុល

ចំពោះស្លឹកផ្លែស្វាយវិញ គឺមានជាតិសរសៃខ្ពស់ វីតាមីន C និងសារធាតុ Pectin ដែលអាចជួយបញ្ចុះកូឡេស្តេរ៉ុលបាន។ វានឹងទៅកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់តែម្តង។ 

ការពារបេះដូង

ផ្លែស្វាយគឺជាប្រភពដ៏ល្អមួយនៃវីតាមីន B6, C និង A។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដោយសារតែវីតាមីនទាំងនេះជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ដោះស្រាយជំងឺទឹកនោមផ្អែម និងបញ្ចុះកូឡេស្តេរ៉ុល ដូច្នេះវានឹងជួយឲ្យបេះដូងមានសុខភាពល្អបាន៕