ការជ្រុះរោមចិញ្ចើមមិនខុសគ្នានឹងការជ្រុះសក់ដែរ សុទ្ធតែធ្វើឲ្យបុគ្គលនោះបារម្ភខ្លាំង។ យ៉ាងណាមិញ ការជ្រុះរោមភ្នែកអាចដោយសារតែជំងឺណាមួយជាមិនខាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាហេតុផលដែលនាំឥ្យមនុស្សគ្រប់គ្នាជ្រុះរោមភ្នែកញឹកញាប់បំផុត៖
កង្វះអ័រម៉ូនទីរ៉ូអ៊ីត
មូលហេតុមួយដែលនាំឲ្យជ្រុះរោមភ្នែកញឹកញាប់បំផុតនោះគឺការកង្វះអ័រម៉ូនទីរ៉ូអ៊ីតតែម្តង ព្រោះវាជាអ្នកធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ដើមសក់តែម្តង។ រោមចិញ្ចើមដែលស្តើងត្រូវបានគេរកឃើញជាអាការៈចុងក្រោយគេនៃជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតបូករួមនឹងការឡើងទំ្ងន់ និងអស់កម្លាំងរ៉ាំរ៉ៃ។
កង្វះអាហារូបត្ថម្ភ
សារៈសំខាន់នៃរបបអាហារប្រកបដោយតុល្យភាពមិនអាចធ្វើឲ្យមនុស្សកង្វះជីវជាតិ និងនាំឲ្យជ្រុះរោមចិញ្ចើមឡើយ។ ការកង្វះជាតិដែក សង្ស័យ កាលស្យូម បាយអូទីន សេឡេញ៉ូម វីតាមីន D និង B12 អាចរំខានដល់ការលូតលាស់សក់ និងនាំឲ្យរោមភ្នែកទៅជាស្តើងទៅៗដែរ។ មួយវិញទៀត ការកង្វះជាតិប្រូទេអ៊ីនក៏អាចឲ្យជ្រុះរោមភ្នែកដែរ។
ប្រើថ្នាំព្យាបាលជំងឺមហារីក
មែនហើយ ថ្នាំព្យាបាលជំងឺមហារីកខ្លះអាចបណ្តាលឲ្យជ្រុះសក់នៅស្បែក្បាលផង រោមភ្នែកផង និងចិញ្ចើមទៀត។ ម៉្យាងទៀត ការជ្រុះសក់គឺជាផលរំខានញឹកញាប់មួយនៃការប្រើថ្នាំជាច្រើន ហើយវាក៏នាំឲ្យជ្រុះរោមចិញ្ចើមដែរ។
ជំងឺស្បែក Atopic Dermatitis
ជំងឺស្បែកដែលគេស្គាល់ញឹកញាប់នោះឈ្មោះថា Eczema ហើយក៏ជាហេតុនាំឲ្យរលាកស្បែក និងនាំឲ្យជ្រុះរោមចិញ្ចើមទៀត។ ដូច្នេះ ចូរពិគ្រោះជាមួយអ្នកជំនាញខាងរោគសើស្បែកបើសិនជាស្បែកនៅជុំវិញចិញ្ចើមទៅជាក្រហម និងរមាស់ ហើយរោមចិញ្ចើមចេះតែស្តើងទៅៗ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អាយុច្រើន
ជាមួយនឹងការចាស់ទៅតាមអាយុ សក់ក៏កាន់តែស្ងួត និងស្តើងជាងមុន និងងាយនឹងជ្រុះខ្លាំងណាស់។ ដូច្នេះវាក៏ប៉ះពាល់ដល់រោមចិញ្ចើមផងដែរ៕