ពេលខ្លះ អ្វីដែលមនុស្សយើងគ្រប់គ្នាត្រូវការ គឺការយំដ៏ល្អម្តង ឬអាចនិយាយថា យំឲ្យខ្មាស់គេម្តងមើល! ប៉ុន្តែយើងបែរជាមិនចង់ធ្វើទៅវិញ ព្រោះតែមើលទៅខ្មាស់គេពេក ហើយក៏មិនយល់ថាវាមានសារៈសំខាន់អ្វីដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការយំយ៉ាងខ្លាំង និងទំនងបំផុត អាចធ្វើឲ្យអ្នកដទៃគិតថា អ្នកជាមនុស្សទន់ជ្រាយមែន ប៉ុន្តែយើងនឹងមានភាពរឹងមាំកាន់តែខ្លាំងទៅវិញទេក្រោយពីយំអស់ខ្យល់ ឬចប់។ ទោះបីជាយ៉ាងណាក៏ដោយ ការយំត្រូវបានគេអះអាងថាមានប្រយោជន៍ទាំងផ្លូវកាយ និងផ្លូវចិត្ត។
ដូច្នេះ បើសិនជាអ្នកមិនធ្លាប់យំរយៈពេលយូរហើយនោះ យកល្អគួរតែប្រើពេលវេលាមើលរឿងកំសត់ដើម្បីសម្រកទឹកភ្នែកខ្លះហើយ ដើម្បីទទួលបានអត្ថប្រយោជន៍ចំពោះសុខភាព ៥យ៉ាងដូចខាងក្រោមនេះ៖
- ការយំដ៏ល្អម្តងនឹងជួយអ្នកមានភាពឆ្នៃប្រឌិតកាន់តែល្អជាងមុន
- វានឹងជួយជំរុញដល់រាងកាយបញ្ចេញជាតិពុលមកក្រៅកាន់តែល្អ
- ទឹកភ្នែកជួយសម្លាប់បាក់តេរីគ្រោះថ្នាក់ចេញពីក្នុងភ្នែកបានយ៉ាងល្អ
- ការយំនឹងជួយអ្នកបង្កើតទំនាក់ទំនងជាមួយមិត្តភក្តិជុំវិញខ្លួនកាន់តែល្អបន្ថែមទៀត
- ជានិន្នាការជំរុញដល់រាងកាយជាសះពីរបួសផ្សេងៗក្នុងខ្លួនទាំង របួសផ្លូវកាយ និងផ្លូវចិត្ត
បើសិនជាអ្នកយល់ថា ជីវិតរស់នៅរាល់ថ្ងៃធ្វើឲ្យអ្នកអស់សង្ឃឹម ចូរយល់ថា ការសម្រកទឹកភ្នែកពីរបីដំណក់មិនមែនមានន័យថា អ្នកជាមនុស្សទន់ជ្រាយឡើយ តែវានឹងបង្ហាញឲ្យពិភពលោកយល់ថា អ្នកគឺជាមនុស្សពិតៗ ព្រោះតែអ្នកអាចយំបាន ហើយកុំអៀនខ្មាស់លើការធ្វើបែបនេះឲ្យសោះ។ ធម្មតា យើងគឺជាមនុស្ស ការដែលមានអារម្មណ៍ប៉ះទង្គិចខ្លាំងក្លា តែងតែចៀសមិនរួចឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការយំនឹងជួយឲ្យយើងយកឈ្នះនូវអារម្មណ៍បាក់ទឹកចិត្តគ្រប់យ៉ាងដែលទើបតែឆ្លងកាត់។ បើសិនជាអ្នកចង់បានអារម្មណ៍ល្អឡើយវិញ យកល្អគួរតែប្រើពេលវេលាយំឲ្យអស់ខ្យល់ម្តងទៅ៕