ការពង្រឹងដល់របបអាហារកាន់តែល្អជាងមុនអាចជាវិធីសាស្រ្តដ៏ល្អមួយដើម្បីបន្ថយការប្រឈមនឹងជំងឺបេះដូងបាន ព្រោះវាអាចជួយបញ្ចុះសម្ពាធឈាម បញ្ចុះកូឡេស្តេរ៉ុល ជាតិស្ករក្នុងឈាម និងអាំងស៊ុយលីន ព្រមទាំងបង្ការភាពធាត់ជ្រុល និងបង្កើនមុខងារកាន់តែល្អដល់សរសៃឈាម និងបេះដូង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកចង់បានបេះដូងមានសុខភាពកាន់តែល្អ យកល្អគួរតែកុំជ្រើសរើសអាហារខាងក្រោមនេះទទួលទានច្រើនអី ព្រោះវាត្រូវបានគេរកឃើញថាមិនមានប្រយោជន៍ច្រើនដល់បេះដូងឡើយ។
ញ៉ាំផ្អែម
តាមពិតទៅ ប្រជាជនអាមេរិកជាមនុស្សចូលចិត្តញ៉ាំរបស់ផ្អែមៗណាស់។ ប៉ុន្តែការបន្ថយជាតិផ្អែមក្នុងអាហារអាចបន្ថយការប្រឈមនឹងជំងឺបេះដូងសរសៃឈាមបាន។ ការញ៉ាំផ្អែមខ្លាំងពេកត្រូវបានគេរកឃើញថា មានជាប់ទាក់ទងនឹងការប្រឈមកាន់តែខ្ពស់នឹងការលើសខ្លាញ់ Triglycerides និងសម្ពាធឈាម ដែលជាកត្តាប្រឈមនឹងជំងឺបេះដូង។ សម្រាប់ស្រ្តីគួរតែកាត់បន្ថយការញ៉ាំផ្អែមកុំឲ្យច្រើនជាង ១០០កាឡូរីជារៀងរាល់ថ្ងៃ ឬស្មើនឹងស្ករ ៦ស្លាបព្រាកាហ្វេ ហើយបុរសគួរញ៉ាំតិចជាង ១៥០កាឡូរី ឬស្មើនឹងស្ករ ៩ស្លាបព្រាកាហ្វេ។
សាច់ក្រហម
ការញ៉ាំសាច់ជ្រូក និងគោច្រើនអាចប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ វាក៏ប្រហែលជាដោយសារតែអាហារទាំងនេះមានជាតិខ្លាញ់ប្រភេទ Saturated Fat ខ្ពស់ ដែលនឹងបង្កើនកូឡេស្តេរ៉ុលក្នុងឈាមបាន។
សាច់កៃឆ្នៃ
សាច់ក្រក ហតដក ឬសាច់ហេម គឺជាប្រភេទសាច់ដែលអាក្រក់បំផុតសម្រាប់សុខភាពបេះដូង។ នេះដោយសារតែវាផ្ទុកទៅដោយជាតិប្រៃខ្ពស់ ហើយក៏មានខ្លាញ់ Saturated Fat ខ្ពស់ដែរ។ ប៉ុន្តែករណីសាច់មាន់វិញ គឺតែងតែល្អជាង ព្រោះវាមិនមានផ្ទុកជាតិខ្លាញ់ Saturated Fat ទេ។ អ្វីដែលល្អចំពោះបេះដូងនោះគឺសាច់ទ្រូងមាន់ដែលគ្មានខ្លាញ់តែម្តង។
ជាតិប្រៃ
ប្រជាជនអាមេរិកជាមធ្យមញ៉ាំជាតិប្រៃ ៣៤០០មីលីក្រាមជារៀងរាល់ថ្ងៃ ខណៈពេលដែលការណែនាំឲ្យញ៉ាំដែលផ្តល់សុខភាពត្រឹម ២៣០០មីលីក្រាម ឬស្មើនឹងអំបិល ១ស្លាបព្រាកាហ្វេប៉ុណ្ណោះក្នុងមួយថ្ងៃ។ សម្រាប់មនុស្សចាស់អាយុចាប់ពី ៥១ឆ្នាំឡើង និងអ្នកដែលអាចមានប្រតិកម្មខ្លាំងនឹងជាតិប្រៃ (អ្នកជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ឬជំងឺតម្រងនោមរ៉ាំរ៉ៃ) មិនគួរណាញ៉ាំច្រើនជាង ១៥០០មីលីក្រាមទេ។ ការបន្ថយការញ៉ាំប្រៃបានគឺអាចបន្ថយសម្ពាធឈាមដែលលើសខ្ពស់ ហើយក៏បន្ថយការប្រឈមនឹងការកើតជាជំងឺលើសសម្ពាធឈាមផងដែរ។ កាលណាសម្ពាធឈាមល្អ នោះវានឹងអាចបង្ការជំងឺបេះដូងបាន។
ខ្លាញ់ប្រភេទ Trans Fat
ខ្លាញ់ប្រភេទនេះគឺជាខ្លាញ់ដែលងាយស្រួលក្នុងការចៀសវាងបំផុត ហើយវាក៏ជារឿងគ្រោះថ្នាក់បំផុតមួយសម្រាប់សុខភាពបេះដូងដែរ។ ខ្លាញ់ប្រភេទនេះអាចបង្កើនចំនួនកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម និងបញ្ចុះកូឡេស្តេរ៉ុលល្អវិញ។ ការញ៉ាំខ្លាញ់ប្រភេទនេះជាប្រចាំថ្ងៃ គួរតែកុំឲ្យច្រើនជាង ១ភាគរយនៃកាឡូរីសរុប។ បើសិនជាអ្នកញ៉ាំ ២០០០កាឡូរីក្នុងមួយថ្ងៃ នោះវាអាចស្មើប្រហែល ២ក្រាមអីទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មធ្យោបាយដ៏ងាយស្រួលបំផុតក្នុងការចៀសវាងខ្លាញ់ Trans Fat គឺកុំញ៉ាំអាហារណាដែលផ្ទុកទៅដោយប្រេង Partially Hydrogenated Oil ឬ Hydrogenated Oil ដែលភាគច្រើនមាននៅក្នុងនំស្រួយ អាហារសម្រន់ជាប្រភេទកញ្ចប់ៗ ឬនំដុតជាដើម។ ជាមួយគ្នានេះដែរ ខ្លាញ់ប្រភេទនេះក៏មានពីធម្មជាតិផងដែរ ជាពិសេសក្នុងសាច់ជ្រូក ឬសាច់គោ៕