ការរមួលពងស្វាសកើតឡើងដោយសារតែបំពង់បញ្ចេញទឹកកាមនិងឈាម (Spermatic Cord) ដែលចេញពីពងស្វាសទៅលិង្គរមួលចូលគ្នា ដែលជាហេតុនាំអោយកាត់បន្ថយលំហូរឈាមភ្លាមៗ និងបង្កជាការហើម និងឈឺចាប់ធ្ងន់ធ្ងរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការរមួលពងស្វាសកើតញឹកញាប់បំផុតគឺលើបុរសអាយុចាប់ពី ១២ឆ្នាំទៅ១៦ឆ្នាំ ប៉ុន្តែវាក៏អាចកើតលើបុរសគ្រប់វ័យផងដែរទោះបីជាទារកមិនទាន់កើតក៏ដោយ។
ការរមួលពងស្វាសជាធម្មតាត្រូវការព្យាបាលដោយវះកាត់ជាបន្ទាន់។ បើសិនព្យាបាលបានលឿន ពងស្វាសអាចនឹងសង្គ្រោះបាន ប៉ុន្តែបើសិនជាលំហូរឈាមកាត់ផ្តាច់យូរពេក វាប្រហែលជាអាចអោយពងស្វាសនោះខូច ហើយត្រូវកាត់ចោលតែម្តង។
ចំពោះផលវិបាករបស់ជំងឺនេះមានដូចជា៖
- ខូច ឬងាប់ពងស្វាសតែម្តង៖ នៅពេលពងស្វាសដែលរមួលច្រើនម៉ោងហើយមិនបានព្យាបាលទៀតនោះ ការកាត់ផ្តាច់លំហូរឈាមអាចនឹងធ្វើអោយពងស្វាសនោះងាប់បាន។ បើសិនជាពងស្វាសងាប់មែន ត្រូវតែកាត់វាចោល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនអាចធ្វើជាឪពុកគេបាន៖ ករណីខ្លះ ការខូច ឬបាត់បង់ពងស្វាសពិតជាជះឥទ្ធិពលមិនល្អដល់សមត្ថភាពនៃការបន្តពូជណាស់៕