ការប្រើប្រាស់ខោទឹនោមអាចជារឿងមួយងាយស្រួល និងប្រើយ៉ាងមានសុវត្ថិភាព និងផាសុខភាព ប៉ុន្តែដល់ពេលនិយាយរឿងផ្លាស់ប្តូរវិញ ម្តាយភាគច្រើនក៏ឆ្ងល់ដែរថា តើគួរផ្លាស់ប្តូរខោទឹកនោមនៅពេលវេលាណាមួយទៅទើបល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)គេតែងនិយាយថា ការផ្លាស់ប្តូរខោទឹកនោមជារៀងរាល់ បីទៅបួនម៉ោងម្តងទោះបជារឿងត្រឹមត្រូវដើម្បីបង្ការកុំឲ្យកើតជាកន្ទួលរមាស់។
វាដូចជាគ្មានអ្វីបញ្ជាក់ត្រឹមត្រូវសោះក្នុងការផ្លាស់ប្តូរខោទឹកនោមបើសិនជាខោនោះមិនទទឹកផងនៅរយៈពេលបី ទៅបួនម៉ោង ហើយវាក៏មិនមែនត្រឹមត្រូវគ្រប់ករណីទាំងអស់ដែរ។ ប៉ុន្តែអ្វីដែលអ្នកត្រូវចងចាំនោះគឺ ធ្វើយ៉ាងណារកមើលភាពសើមរបស់ខោទឹកនោមសិន ចាំសម្រេចចិត្តផ្លាស់ប្តូរវា ដើម្បីអាចបង្ការការកើតជាកន្តួលរមាស់ និងការបង្ករោគដោយបាក់តេរីបាន។
- បើសិនជាខោទឹកនោមទទឹកច្រើនជាងមួយម៉ោង ឬពីរម៉ោងហើយ វាគួរតែដល់ពេលដូរថ្មីហើយ
- បើសិនជាកូនចាប់ផ្តើមយំនៅពាក់កណ្តាលយប់ ឬក្រោយពីបៅរួច មានន័យថាវាអាចដោយសារតែខោទឹកនោមសើមហើយ។
- បើសិនជាអ្នកមានអារម្មណ៍ធំក្លិនស្អុយនៅកន្លែងដែលកូនគេង វាក៏ជាសញ្ញាដែលបញ្ជាក់ថាត្រូវការប្តូរខោសដែរ។
- ជាមធ្យម ទារកទើបកើតត្រូវការបៅជារៀងរាល់បីទៅបួនម៉ោងម្តង។ ដូច្នេះ បើសិនជាអ្នកយល់ថាខោទឹកនោមសើមហើយ គួរតែប្តូរវាថ្មីទៅ។
- មិនត្រូវរងចាំរហូតដល់ខោទឹកនោមហើមជោគទើបចាំដូរឡើយ ព្រោះវាអាចនាំឲ្យកើតជាកន្ទួលរមាស់បាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរផ្លាស់ប្តូរខោទឹកនោមជានិច្ចនៅពេលកូនមិនកំពុងគេង ហើយក៏មិនត្រូវដាសគេដើម្បីប្តូរខោទឹកនោមដែរ៕