Join with Health.com.kh on Telegram

បើសិនជាអ្នកកំពុងតែស្វែងរកចម្លើយរបស់វា ខ្ញុំសូមនិយាយថា “ត្រូវការ” ប៉ុន្តែតើពួកគេត្រូវការហាត់ប្រាណឲ្យដូចមនុស្សធំដែរដូចជា រត់កីឡាកំណត់ពេល ហាត់ប្រាណលើកទម្ងន់? ចម្លើយគឺអត់ទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចូរចាំថា ទម្លាប់ហាត់ប្រាណសម្រាប់ក្មេងៗគឺខុសគ្នានឹងមនុស្សធំ ហើយក៏អាស្រ័យទៅតាមអាយុពួកគេដែរ។ ប៉ុន្តែក្មេងៗគួរតែលើកទឹកចិត្តឲ្យហាត់ប្រាណរាល់ថ្ងៃដើម្បីក្លាយជាទម្លាប់ដ៏ល្អនៅថ្ងៃអនាគត់។ 

ហេតុផលមួយដែលយើងត្រូវសង្កត់ធ្ងន់ទៅលើទម្លាប់ហាត់ប្រាណរបស់ក្មេងនោះគឺដោយសារតែក្មេងៗភាគច្រើនរវល់តែនៅពីមុខកញ្ចក់កុំព្យូទ័រ និងមិនសូវដើរលេងទៅខាងក្រៅផ្ទះ។ នេះក៏ជាហេតុផលមួយនាំឲ្យក្មេងធាត់ជ្រុល និងឆាប់កើតជំងឺទឹកនោមផ្អែមផងដែរ។ 

ក្មេងអាយុតិចជាង១២ឆ្នាំ

សម្រាប់ក្មេងវ័យប៉ុននេះ គួរតែផ្តោតសំខាន់ទៅលើជំនាញនៃការធ្វើចលនាខាងក្រៅៗរបស់ពួកគេ ការគ្រប់គ្រងរាងកាយ និងជំនាញធ្វើចលនាសំខាន់ៗ។ ដូច្នេះចូរលើកទឹកចិត្តឱ្យពួកគេរត់ដោយសេរី ធ្វើចលនាដៃដោយសេរី លំហាត់ប្រាណបែបអ៊ែរ៉ូប៊ិក និងហ្គេមធម្មតាៗដូចជា ការត់ ការចាប់បាលជាដើម។ លំហាត់ប្រាណទាំងនេះអាចជួយពង្រឹងដល់របត់ឈាមរត់របស់ក្មេង ពង្រឹងដល់ឆ្អឹងកាន់តែរឹងមាំ ពង្រឹងដល់ទំហំសាច់ដុំ និងកាត់បន្ថយកាឡូរីខ្លះ។ 

ក្មេងអាយុច្រើនជាង១២ឆ្នាំ

ក្មេងវ័យនេះវិញ គួរតែផ្តោតសំខាន់ទៅលើការពង្រឹងជំនាញរាងកាយ កម្លាំង ថាមពល ភាពបត់បែន ភាពរស់រវើក និងតុល្យភាព។ ក្មេងនៅអាយុបែបនេះគួរតែលើកទឹកចិត្តឲ្យជ្រើសរើសកីឡាដូចជា ការជិះកង់ ហែលទឹក វាយតេនីស ជាដើម។ 

រឿងដែលត្រូវចងចាំ

  • មិនត្រូវបង្ខំឱ្យកូនលេងកីឡាណាដែលគេមិនចង់លេងឡើយ
  • កូនតូចៗមិនគួរណាឱ្យលើករបស់ធ្ងន់ៗឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ចូរប្រាកដថា កូនអ្នកចំណាយពេលយ៉ាងហោចណាស់មួយម៉ោងលេងកីឡានៅក្រៅផ្ទះរាល់ថ្ងៃ៕