Join with Health.com.kh on Telegram

ការសម្រាលកូនដោយវះកាត់គឺជាជម្រើសតែមួយគត់នៅពេលដែល ស្រ្តីមានផ្ទៃពោះមិនអាចសម្រាលដោយធម្មជាតិបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ការសម្រាលកូនដោយវះកាត់មានអាថ៌កំបាំងមួយចំនួនដែលគ្មាននរណាធ្លាប់ដឹងឡើយ។ តើអាថ៌កំបាំងទាំងនោះមានអ្វីខ្លះទៅ?

  • នៅពេលអ្នកសម្រាលកូនដោយវះកាត់ជាលើកដំបូង យកល្អអ្នកត្រូវទុកគម្លាតនៃការមានកូនលើកក្រោយយ៉ាងហោចណាស់ ៣ឆ្នាំដែរ។ បើសិនជាមានកូនលឿនជាងនេះ ការប្រឈមនឹងការសម្រាលដោយវះកាត់នឹងមានច្រើន។ 
  • ស្រ្តីសម្រាលកូនដោយវះកាត់រួច ត្រូវការថែរក្សារាងកាយឱ្យបានល្អក្នុងរយៈពេល ៤០ថ្ងៃដំបូង ឬ៦សប្តាហ៍សិន ហើយចៀសវាងការហាត់ប្រាណរហូតដល់ ៦ខែឯណោះ។ យ៉ាងណាមិញ អ្នកក៏អាចធ្វើសកម្មភាពរាងកាយបែបមូលដ្ឋានបានដែរដូចជា ការហាត់ប្រាណទៅលើសាច់ដុំកម្រាលគូថដើម្បីពង្រឹងដល់ភាពរឹងមាំរបស់ឆ្អឹងខ្នង។ ចូរចាប់ផ្តើមធ្វើបែបនេះបន្តិចម្តងៗ និងយឺតៗទៅ។ អ្នកអាចចាប់ផ្តើមដោយការដើរ ប៉ុន្តែត្រូវចៀសវាងការលើករបស់ធ្ងន់ៗរយៈពេល ៤០ថ្ងៃដំបូង។ ក្រោយពី ៣ខែរួចមក អញនកអាចចាប់ផ្តើមធ្វើការដូចធម្មតាវិញហើយ។ 
  • ការបំបៅដោះកូនគឺជារឿងដ៏ល្អបំផុតក្រោយពីសម្រាលកូនរួចបើសិនជារាងកាយអ្នកអនុញ្ញាតិ។ ស្រ្តភាគច្រើនចាប់ផ្តើមបំបៅដោះកូននៅថ្ងៃបន្ទាប់ក្រោយពីសម្រាលកូនរួចតែម្តង។ យ៉ាងណាមិញ ការបំបៅដោះកូនៅថ្ងៃដំបូង ឬភ្លាមៗគឺគ្មានអ្វីជាបញ្ហាឡើយ។ 
  • ការធាត់ឡើងទម្ងន់ និងសម្រាលកូនដោយវះកាត់គ្មានអ្វីទាក់ទងគ្នាឡើយ ផ្ទុយទៅវិញ បើសិនជាស្រ្តីធ្វើសកម្មភាពរាងកាយបានល្អ និងញ៉ាំអាហារបានត្រឹមត្រូវ ពួកគេនៅតែរក្សារាងដ៏ស្អាតដដែលទេ។ ការធាត់អាចដោយសារតែស្រ្តេស និងញ៉ាំអាហារឆ្ងាញ់ពេញក្រោយពីវះកាត់រួច។ យកល្អអ្នកត្រូវតែញ៉ាំទឹកឱ្យបានច្រើន ញ៉ាំអាហារផ្តល់សុខភាព និងចាប់ផ្តើមហាត់ប្រាណដើម្បីរស់នៅបែបសកម្ម។ 
  • របបអាហារដ៏ត្រឹមត្រូវមានសារៈសំខាន់ណាស់។ អាហារជ្រាយៗត្រូវបានណែនាំឱ្យញ៉ាំនៅថ្ងៃទីពីរក្រោយពីវះកាត់រួច។ ចូឬចសៀវាងអាហារជ្រាយៗមានជាតិខ្លាញ់ច្រើន។ ចាប់ពីថ្ងៃទីបីទៅ អាហាររឹងធម្មតាដែលសម្បូរជាតិដែក និងសរសៃត្រូវតែញ៉ាំឱ្យបានច្រើន។ វីតាមីន C ក៏ជួយឱ្យរបួសឆាប់ជាវិញដែរ។ ចូរបន្ថែមបន្លែស្រស់ ផ្លែឈើស្រស់ សាច់សុទ្ធទៅក្នុងរបបអាហារផង។ កុំភ្លេចញ៉ាំទឹកឱ្យបានច្រើន។ របបអាហារផ្តល់សុខភាព និងមានជីវជាតិខ្ពស់នឹងមិនធ្វើឱ្យអ្នកឡើងទម្ងន់ឡើងក្រោយពីវះកាត់រួច។ 
  • ការបាក់ទឹកចិត្តក្រោយសម្រាលកូនរួចច្រើនតែកើតមានជាញឹកញាប់។ នេះដោយសារតែអ្នករងភាពតានតឹងក្នុងអារម្មណ៍ច្រើនពេកក្នុងពេលសម្រាលកូន។ តែវានឹងបាត់ទៅវិញនៅរយៈពេលពីរបីសប្តាហ៍ក្រោយ។ 
  • ខណៈពេលដែលអ្នកត្រូវថែរក្សាកូនតូចក្រោយពីសម្រាលដោយវះកាត់រួចនោះ ការថែទាំសុខភាព ជាពិសេសរបួសឱ្យជាសះស្បើយក៏ជារឿងសំខាន់ដែរ។ ចូរធ្វើយ៉ាងណាឱ្យខ្លួនឯងក្តៅល្មម ព្រោះការកណ្តាស និងក្អកអាចនឹងដាក់សម្ពាធខ្លាំងទៅមុខរបួសបាន។ មិនត្រូវងើបឈរឱ្យត្រង់ខ្លួនឡើយ។ ចូរគេងចំហៀងជានិច្ច។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • បើសិនជាអ្នកជំងឺធាត់ ការប្រឈមនឹងជំងឺមានកំណកឈាមក្នុងសរសៃវ៉ែនជ្រៅៗគឺខ្ពស់ណាស់៕