Join with Health.com.kh on Telegram

ការដែលមានមេជីវិតឈ្មោលតិចកំពុងតែប៉ះពាល់យ៉ាងខ្លាំងលើបុរសមួយចំនួនធំនាពេលសព្វថ្ងៃនេះ។ របៀបរស់នៅ និងរបបអាហារមានឥទ្ធិពលយ៉ាងខ្លាំងចំពោះប្រព័ន្ធប្រដាប់បន្តពូជ។ ហេតុផលខាងបច្ចេកវិទ្យា និងបរិដ្ឋានក៏ដើរតួនាទីដ៏ធំមួយក្នុងការកាត់បន្ថយចំនួនមេជីវិតឈ្មោល និងភាពមានចលនារបស់វាដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែ តាមរយៈការញ៉ាំរបបអាហារដែលអាចបង្កើនមុខងារផ្លូវភេទ យើងនឹងអាចចៀសផុតពីបញ្ហាអត់កូន ហើយពង្រឹងដល់សុខភាពប្រដាប់បន្តពូជបានទៀត។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអាចបង្កើនចំនួនមេជីវិតឈ្មោលបាន។ 

ខ្ទឹមស

ខ្ទឹមសច្រើនតែត្រូវាបនគេយល់ថាអាចជួយបង្កើនចំនួនមេជីវិតឈ្មោលចំពោះបុរសបាន។ ខ្ទឹមសសម្បូរវីតាមីន B6 និងសេឡេញ៉ូម ដែលអាចបង្កើនការផលិតមេជីវិតឈ្មោលប្រកបដោយសុខភាព។ សារធាតុ Allicin គឺជាសមាសធាតុមួយផ្សេងទៀតដែលមានក្នុងខ្ទឹមស និងមាននាទីជួយពង្រឹងដល់របត់ឈាមរត់ទោសរីរាង្គភេទ។ 

ប៉េងប៉ោះ

សារធាតុ Lycopene ដែលជាជីវជាតិផ្តល់ពណ៌ក្រហមស្រស់ដល់ប៉េងប៉ោះ អាចជួយបង្កើនសមត្ថភាពមានកូនរបស់បុរស និងចំនួនមេជីវិតឈ្មោលរហូតដល់ ៧០ភាគរយឯណោះ។ 

អ័យស្ទើ

អ័យស្ទើសម្បូរជាតិស័ង្គសី ដែលវាជាអ្នកជួយបង្កើតជាមេជីវិតឈ្មោល និងផ្តល់គុណភាពដល់មេជីវិតឈ្មោលតែម្តង។ វាត្រូវបានគេស្គាល់ថា ជាអាហារជំរុញដល់សមត្ថភាពផ្លូវភេទ។ ក្រៅពី ពង្រឹងដល់ចំណង់ផ្លូវភេទ វាក៏ជួយបង្កើនចំនួនមេជីវិតឈ្មោលបានដែរ។ 

ផ្លែទទឹម

ការញ៉ាំទឹកផ្លែទទឹម នឹងជួយបង្កើនចំនួនកំហាប់មេជីវិតឈ្មោល ភាពមានចលនារបស់មេជីវិតឈ្មោល និងភាពខាប់របស់មេជីវិតឈញមោលតែម្តង។ លើសពីនេះទៅទៀត វាក៏កាត់បន្ថយចំនួនមេជីវិតឈ្មោលដែលមិនធម្មតាផងដែរ។ ការសិក្សាបានឲ្យដឹងថា ការញ៉ាំទឹកផ្លែទទឹមជាទៀងទាត់អាចបង្កើនការផលិតអង់ទីអុកស៊ីដង់ដែលជួយការពារមេជីវិតឈ្មោលកុំឲ្យឆាប់ងាប់បាន។ 

គ្រាប់ល្ពៅ

គ្រាប់ល្ពៅមានជាតិស័ង្គសីខ្ពស់ ដែលវាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតមេជីវិតឈ្មោល ចំនួនមេជីវិតឈ្មោល ភាពមានចលនារបស់មេជីវិតឈ្មោល និងការផលិតអ័រម៉ូនតេស្តូស្តេរ៉ូន។ 

សូកូឡាខ្មៅ

សូកូឡាខ្មៅត្រូវបានគេប្រើប្រាស់ដើម្បីបង្កើនអារម្មណ៍រីករាយ។ វាមានអង់ទីអុកស៊ីដង់ខ្ពស់ ដែលអាចប្រឆាំងនូវរ៉ាឌីកាលសេរីគ្រោះថ្នាក់ និងជួយបង្ការភាពមិនអាចមានកូនបានរបស់បុរសថែមទៀត។ សូកូឡាខ្ពស់ល្អបំផុតសម្រាប់បង្កើនចំនួនមេជីវិតឈ្មោល។ 

ផ្លែឈើជូរៗ

ផ្លែឈើជូរៗមានវីតាមីន C និង Phytochemicals ដែលអាចជួយបង្ការការខូចខាតរបស់កោសិកាមេជីវិតឈ្មោលកុំឲ្យខូចខាតបាន។ ផ្លែឈើជូរៗ និងបន្លែភាគច្រើនអាចញ៉ាំបានទាំងឆៅ ហើយវាក៏ជាវិធីដ៏ល្អបំផុតក្នុងការទទួលបានជីវជាតិច្រើន។

ផ្លែចេក

ផ្លែចេកសម្បូរជាតិម៉ាញ៉េស្យូម វីតាមីន A, B1 និង C ដែលអាចជួយឲ្យរាងកាយអ្នកផលិតមេជីវិតឈញមោលកាន់តែមានសុខភាពល្អ ហើយច្រើនទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចេកក៏មានអង់ស៊ីមមួយឈ្មោះ Bromelain ដែលប្រឆាំងការរលាក តែបង្កើនចំនួនមេជីវិតឈ្មោល និងភាពមានចលនារបស់វាទៀត។ 

ស្ពៃស្ពីណាច

ស្ពៃប្រភេទនេះសម្បូរទៅដោយជាតិដែក អាស៊ីតហ្វូលិក និងអង់ទីអុកស៊ីដង់ជាច្រើនដែលមានសារៈសំខាន់ក្នុងការថែរក្សាសរីរាង្គប្រដាប់បន្តពូជ និងបង្ការកុំឲ្យកូនកើតមកខូចអវៈយវៈថែមទៀត៕