ជំងឺមហារីកពោះវៀនធំត្រូវបានគេដឹងថា ជាមូលហេតុនាំឲ្យមនុស្សយើងស្លាប់ច្រើនជាងគេងនៅលើពិភពលោក ហើយវាក៏ត្រូវបានគេរកឃើញម្នាក់ក្នុងចំណោមមនុស្ស ២០នាក់ផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យោងទៅតាមការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ University of Oxford and the International Agency for Research on Cancer (IARC) ក្នុងចំណោមអ្នកចូលរួមសិក្សាចំនួន ៤៧៦១៦០នាក់ ដែលបានញ៉ាំត្រីគ្រប់ប្រភេទចំនួន ៣៥៩.១ក្រាមក្នុងមួយសប្តាហ៍ ឃើញថា អាចបន្ថយការប្រឈមនឹងជំងឺមហារីកជាងអ្នកញ៉ាំតិចជាង ៦៣.៤៩ក្រាមក្នុងមួយសប្តាហ៍ រហូតដល់ ១២ភាគរយ។ ម៉្យាងវិញទៀត អ្នកដែលញ៉ាំត្រីសម្បូរខ្លាញ់ដូចជា សាឌីន និងសាលម៉ុង តែ ៦៣.៤៩ក្រាមក្នុងមួយសប្តាហ៍ អាចបន្ថយការប្រឈមនឹងមហារីកពោះវៀនធំ ១០ភាគរយ។ សម្រាប់ពាក្យខ្លាញ់ដែលអ្នករកឃើញខាងលើមិញនេះ មិនមែនមានន័យថាមានផលអាក្រក់ចំពោះសុខភាពឡើយ តែវាជាអាស៊ីតខ្លាញ់ច្រវ៉ាក់វែង មាននាទីប្រឆាំងនឹងការរលាក ហើយក៏អាចបន្ថយការប្រឈមនឹងជំងឺមហារីកទៅវិញទេ។
ក្រៅពីការញ៉ាំត្រីសម្បូរខ្លាញ់ជាទៀងទាត់ដូចជាត្រីសាលម៉ុង ឬសាឌីន ខាងក្រោមនេះគឺជាមធ្យោបាយមួយចំនួនទៀតដែលអ្នកអាចអនុវត្តបានដើម្បីបន្ថយការប្រឈមនឹងមហារីកពោះវៀនធំ៖
- កាត់បន្ថយការញ៉ាំសាច់ក្រហម ជាពិសេសសាច់កៃឆ្នៃតែម្តង
- ចូរបញ្ចូលគ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើចូលទៅក្នុងរបបអាហារប្រចាំថ្ងៃឲ្យបានច្រើន ដោយសារតែវាជាប្រភពនៃជាតិសរសៃដែលមាននាទីប្រឆាំងនឹងជំងឺមហារីក
- រក្សាទម្ងន់ឲ្យមានសុខភាពល្អ ព្រោះភាពធាត់ជ្រុលជាកត្តានាំឲ្យកើតមហារីកពោះវៀនធំបាន
- ហាត់ប្រាណជាទៀងទាត់
- បើសិនជាជក់បារី ចូរផ្តាច់វាឲ្យបាន
- ចូរញ៉ាំគ្រឿងស្រវឹងឲ្យបានតិចតួចបំផុត។ បើសិនជាមនុស្សស្រីអាចញ៉ាំបាន ១កែវក្នុងមួយថ្ងៃ និងបុរសអាចដល់ ២កែវ។
អ្វីដែលគួរឲ្យស្តាយនោះគឺថា មានកត្តាច្រើនណាស់ដែលនាំឲ្យកើតជំងឺមហារីក ហើយក៏មិនអាចផ្លាស់ប្តូរ ឬចៀសវាងបានដែរដូចជា អាយុចាប់ពី ៤៥ឆ្នាំឡើងទៅ និងមានសមាជិកគ្រួសារមួយចំនួនរកឃើញមានជំងឺមហារីកពោះវៀនធំ ដោយសារតែជំងឺនេះអាចកើតឡើងជាលក្ខណៈគ្រួសារបាន។
បើសិនជាអ្នកមានកត្តាប្រឈមមុខទាំងអស់នេះមែន យកល្អគួរតែស្វែងរកការពិនិត្យរកមើលជំងឺមហារីកពោះវៀនធំឲ្យបានលឿន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ជាមួយគ្នានេះដែរ អ្នកក៏គួរតែធ្វើទៅតាមរបៀបណែនាំខាងលើបន្ថែមផងដើម្បីការពារខ្លួនបានកាន់តែច្រើន៕