ការក្អកនៅពេលយប់ អាចរំខានដល់ការគេងរបស់អ្នក។ ខាងក្រោមនេះ គឺជាមធ្យោបាយល្អៗមួយចំនួន ដើម្បីបន្ថយអាការៈនៃការក្អកនៅពេលយប់។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ផឹកទឹកតែជាមួយនឹងទឹកឃ្មុំ

ជាតិទឹកក្តៅឧណ្ណៗ អាចជួយបំបែកស្លេស្មនៅក្នុងផ្លូវខ្យល់របស់អ្នក និងកាត់បន្ថយការក្អកបាន។ ហើយសូមបន្ថែមទឹកឃ្មុំចូលទៅក្នុងនោះផង។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

គេងលើកក្បាលឲ្យខ្ពស់

រាល់ជាតិស្លេស្មដែលអ្នកលេបអំឡុងពេលថ្ងៃ នឹងច្រាលឡើងមកវិញ ហើយធ្វើឲ្យរលាកបំពង់កនៅពេលដែលអ្នកគេងរៀបស្មើនៅពេលយប់។ ដូចនេះ សូមព្យាយាមបន្ថយភាពធ្ងន់ធ្ងរនេះដោយកល់ខ្នើយនៅនឹងខ្នង និងករបស់អ្នក ដើម្បីឲ្យខ្ពស់នៅពេលគេង។

ការរៀបចំនៅកន្លែងគេង

នៅក្នុងករណីដែលអ្នកចាប់ផ្តើមក្អកនៅពេលយប់ មានរឿងជាច្រើនដែលអ្នកត្រូវការនៅពេលគេង ដូចជាទឹកមួយកែវ ថ្នាំក្អក និងអ្វីផ្សេងទៀតដែលហាក់ដូចជាជួយបាន។ ឆាប់ប៉ុណ្ណាដែលអ្នកអាចបញ្ឈប់ការក្អកនោះ ភាពប្រសើរឡើង គឺមានប៉ុណ្ណោះដែរ។ ការក្អកបន្តគ្នា ធ្វើឲ្យរលាកផ្លូវខ្យល់ ដែលអាចធ្វើឲ្យបញ្ហានៃការក្អកពេលយប់កាន់តែយូរទៅ។ ការថែរក្សាបន្ទប់ឲ្យស្អាតគ្មានមេរោគ គឺជារឿងចាំបាច់ ដើម្បីបន្ថយ និងការពារការក្អក៕

Loading...