ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងឈានមុខគេផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) បានធ្វើទំនើបកម្ម និងបានដាក់ឱ្យទាញយកកម្មវិធី (Download App) សេវាធនាគារចល័ត ដែលមានមុខងារកាន់តែពិសេស ផ្ដល់ភាពងាយស្រួល ទំនើប និងមានរូបរាងកាន់តែស្រស់ស្អាត សម្រាប់ឱ្យអតិថិជនអាចធ្វើប្រតិបត្តិការធនាគារបានដោយខ្លួនឯង គ្រប់ពេលវេលា គ្រប់ទីកន្លែង។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា កម្មវិធីសេវាធនាគារចល័តជំនាន់ថ្មីនេះ មានរូបរាងថ្មីស្រស់ស្អាត មុខងារកាន់តែច្រើន ងាយស្រួលប្រើប្រាស់ជាងមុន សុវត្ថិភាពខ្ពស់ និងកាន់តែទំនើប។ អតិថិជនអាចចូលទៅកាន់សេវាធនាគារចល័តតាមទូរស័ព្ទតាមរយៈការស្កេនមុខរបស់អ្នកប្រើប្រាស់ (Face ID) ឬ ស្កេនក្រយៅដៃ សម្រាប់ទូរស័ព្ទដែលអាចធ្វើការស្កេនមុខ ឬ ក្រយៅដៃរបស់អ្នកប្រើប្រាស់បាន។
ជាមួយសេវាធនាគារចល័តប្រាសាក់ លោកអ្នកអាចបង់ថ្លៃទឹក ថ្លៃភ្លើង ផ្ទេរប្រាក់ទៅកាន់ដៃគូជំនួញ ឬ មនុស្សជាទីស្រឡាញ់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ឬ ផ្ទេរប្រាក់ទៅកាន់អ្នកដែលគ្មានគណនី ទិញកាតទូរស័ព្ទ ពិនិត្យមើលសមតុល្យគណនី របាយការណ៍គណនី និងសេវាជាច្រើនទៀត ដោយមិនគិតកម្រៃសេវា។
លោក សូនី បន្តទៀតថា នេះគឺជាការប្ដេជ្ញាចិត្តពីប្រាសាក់ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏ល្អឥតខ្ចោះដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការធនាគារផ្សេងៗបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងលឿនរហ័ស។
អតិថិជនអាចទាញយកកម្មវិធីនេះ ចេញពី Apple’s App Store: https://apple.co/308KJ3h និង Google’s Play Store: https://bit.ly/2KT72Cf បានដោយឥតគិតថ្លៃ ឬ ចូលទៅប្រើសេវាធនាគារចល័តតាមកុំព្យូទ័រតាម https://ibanking.prasac.com.kh/។
សូមបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ដើម្បីរីករាយក្នុងការធ្វើប្រតិបត្តិការធនាគារតាមសេវាធនាគារចល័តប្រាសាក់ ដោយឥតគិតកម្រៃសេវា និងទទួលបានអត្រាការប្រាក់ខ្ពស់។
ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទលេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ សាខាប្រាសាក់ដែលនៅជិតលោកអ្នក ឬ ចូលទៅកាន់ www.prasac.com.kh ។
The Upgraded PRASAC Mobile and Internet Banking with Better Features Is Available For Use
Phnom Penh: PRASAC, Cambodia’s largest financial institution and leader in FinTech, has upgraded its Mobile and Internet Banking and make available for public download with special features, more convenient, modern and better user interface for clients to do self-banking services at anytime, anywhere.
Mr. Say Sony, Senior Vice President of PRASAC, said that the new version of PRASAC Mobile and Internet Banking application has more attractive user interface, more features, more security and state-of-the-art technology. PRASAC Mobile Banking users can log in via their face or finger if their mobile phone supports these functions.
With PRASAC Mobile and Internet Banking, you can pay water bills, electricity bills, transfer to business partners or loved ones, Cash-by-Code or transfer to non-account person, top-up phone, view balance, account statement and others with free of charge.
Mr. Say Sony added that this is PRASAC’s commitment to provide an excellent experience for our clients in performing banking transactions by their fingers at anytime, anywhere in a convenient, fast and secure manner.
The application is now available for free downloading at Apple’s App Store: https://apple.co/308KJ3h and Google’s Play Store: https://bit.ly/2KT72Cf or you go to use PRASAC Internet Banking via https://ibanking.prasac.com.kh/.
Please open a Savings Account at PRASAC now for making banking transactions with free of charge via PRASAC Mobile and Internet Banking and earning higher interest rate.
For more information, please call us at 086 999 911 or 023 999 911 or 0969 999 911 or visit the nearest PRASAC office or visit www.prasac.com.kh.