គេនិយាយថា អ្នក គឺជាអ្វីដែលអ្នកញ៉ាំ។ ហើយគ្មានកន្លែងណាដែលងាយមើលឃើញជាងអ្វីដែលនៅលើធ្មេញរបស់អ្នកនោះឡើយ។ នោះដោយសារតែអាហារ និងភេសជ្ជៈជាច្រើនអាចបង្កឲ្យមានកំណកបន្ទះ ដែលធ្វើឲ្យខូចធ្មេញធ្ងន់ធ្ងររបស់អ្នក។

កំណកបន្ទះធ្មេញ គឺជាដុំកំណកស្អិតដែលពោរពេញដោយបាក់តេរី ដែលរួមចំណែកដល់ជំងឺអញ្ចាញធ្មេញ និងធ្មេញពុក។ បន្ទាប់ពីអ្នកញ៉ាំអាហារសម្រន់ ឬអាហារដែលមានជាតិស្ករ នោះស្ករធ្វើឲ្យបាក់តេរីបញ្ចេញអាស៊ីត ដែលវាយប្រហារលើធ្មេញ ហើយបង្កជារន្ធ ឬប្រហោងធ្មេញ។

យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺឆ្លងបានឲ្យដឹងថា ជំងឺពុកធ្មេញ គឺជាជំងឺរ៉ាំរ៉ៃដែលកើតលើមនុស្សភាគច្រើនមានអាយុពី ៦ ទៅ ១៩ ឆ្នាំ។ វាបណ្តាលឲ្យមានផលវិបាកដូចជាការឈឺចាប់ បញ្ហាក្នុងការទំពារអាហារ និងខ្ទុះជាដើម។ ហើយប្រសិនបើអ្នកមិនដុសធ្មេញឫទាត់ធ្មេញរបស់អ្នក នោះកំណកបន្ទះរបស់អ្នកនឹងរឹងហើយធ្ងន់ធ្ងរជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រៅពីការដុសធ្មេញរបស់អ្នកយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ការរូសធ្មេញ និងការទៅជួបពេទ្យធ្មេញជាទៀងទាត់ សូមចៀសវាង ឬកំណត់ការញ៉ាំអាហារមួយចំនួនដែលនៅខាងក្រោម ៖

  1. ស្ករ
  2. នំបុ័ង
  3. គ្រឿងស្រវឹង
  4. ភេសជ្ជៈមានជាតិកាបូនច្រើន
  5. ទឹកកក
  6. អាហារមានជាតិជូរ
  7. ដំឡូងបារាំង
  8. ផ្លែឈើស្ងួត។

ក្រៅពីការដុសធ្មេញ ដើម្បីបង្ការបញ្ហាសុខភាពមាត់ធ្មេញ យើងខ្ញុំសូមណែនាំនូវផលិតផលខ្ពុរមាត់ដ៏ល្អបំផុត ដើម្បីជួយថែរក្សាសុខភាពមាត់ធ្មេញរបស់អ្នកឲ្យបានល្អប្រសើរ … នោះគឺ សិបទីល (SEPTYL)។

សិបទីល គឺជាជម្រើសទីមួយ ដើម្បីជួយដល់សុខភាពមាត់ធ្មេញ។ សិបទីល អាចសម្លាប់មេរោគ កាត់បន្ថយកំណកកំបោរជាប់ធ្មេញ សម្អាតធ្មេញ បំបាត់ក្លិនមាត់ និងធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លា៕