ការគេងមមើគឺជាភាពមិនធម្មតាពិតប្រាកដមួយដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកមមើរបាន ជាពិសេសការមមើរដើរចេញពីគ្រែង និងសមាជិកគ្រួសារតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការគេងមមើរដើរមិនមានការព្យាបាលអ្វីទាំងអស់ ប៉ុន្តែមានរឿងជាច្រើនដែលអ្នកអាចសាកល្បងដើម្បីបង្ការបញ្ហា និងជួយឲ្យអ្នកគេងមមើរមានសុវត្ថិភាព ដូចជា៖
- សម្រាកឲ្យបានច្រើន ព្រោះមូលហេតុចំបងនាំឲ្យគេងមមើរដើរ គឺគេងមិនបានឆ្អែត
- ចៀសវាងគ្រឿងស្រវឹង និងថ្នាំទាំងឡាយណាដែលជម្រុញដល់ការគេងមមើរដើរតែម្តង
- បង្កើតទម្លាប់ចូលគេងទៀងពេល
- ចូរប្រាកដថា មជ្ឈដ្ឋាននៃការគេងរបស់អ្នកមានសុវត្ថិភាព។ ឧទាហរណ៍ មិនត្រូវឲ្យកូនដែលគេងមមើរគេងក្នុងជាន់លើខ្ពស់ឡើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរចាក់សោទ្វារ និងបង្អួចឲ្យជាប់ ចូរដាក់របស់ដែលមុតស្រួច ឬងាយបែកចេញពីគ្រែគេង និងដាក់ទ្វារបិតជណ្តើរផង៕