ការឡើងត្រជាក់ដៃ បើទោះជាមិននៅក្នុងបរិយាកាសត្រជាក់ក៏ដោយ វាគឺជារឿងដែលគេជួបជាញឹកញាប់។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ការត្រជាក់ដៃ គឺជាផ្នែកមួយនៃការឆ្លើយតបរបស់រាងកាយ ដើម្បីគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួន ហើយមិនបណ្តាលឲ្យមានបញ្ហាគួរអោយព្រួយបារម្ភឡើយ។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ប៉ុន្តែ ប្រសិនបើអ្នកមានបញ្ហាត្រជាក់ដៃជាប់ជានិច្ច ជាពិសេស ប្រសិនបើមានអមដោយការផ្លាស់ប្តូរពណ៌ វាអាចជាសញ្ញាព្រមានមួយសម្រាប់អ្នក។

ឧទាហរណ៍ ការត្រជាក់ដៃបែបនេះ អាចមានន័យថា អ្នកមានបញ្ហាជាមួយនឹងសរសៃប្រសាទ ឬបញ្ហាប្រព័ន្ធឈាមរត់ ឬជាបញ្ហាជាមួយនឹងការខូចខាតជាលិកាដែលមាននៅក្នុងដៃ ឬម្រាមដៃ។

ប្រសិនបើអ្នកកំពុងនៅខាងក្រៅផ្ទះក្នុងអាកាសធាតុដ៏ត្រជាក់ខ្លាំង ហើយមានត្រជាក់ដៃ អ្នកគួរតែពិនិត្យមើលសញ្ញាព្រមាននៃការរលាក ដោយអាកាសធាតុត្រជាក់ដទៃទៀត ដែលសញ្ញាទាំងនោះរួមមានដូចជា ត្រជាក់ជើង មានការផ្លាស់ប្តូរពណ៌ស្បែកនៅលើដៃទៅជាពណ៌ខៀវ ឬពណ៌ស ស្ពឹក ឬមានអារម្មរណ៍ឈឺចាក់ឆៀបៗ មានឡើងដំបៅ ឬមានពងបែក ឬស្បែកឡើងរឹតតឹងជាដើម៕