សុបិន្តអាក្រក់ គឺជាក្តីសុបិន្តដែលគួរឲ្យមានការព្រួយបារម្ភ ដែលមានទំនាក់ទំនងជាមួយនឹងអារម្មណ៍អវិជ្ជមានដូចជាការថប់បារម្ភ ឬភ័យខ្លាចជាដើម។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

សុបិន្តអាក្រក់ គឺជារឿងធម្មតាមួយ។ វាអាចចាប់ផ្តើមកើតមានឡើងតាំងតែពីនៅកុមារភាព ហើយអាចមានការថយចុះវិញ បន្ទាប់ពីអាយុប្រហែលជា ១០ ឆ្នាំឡើងទៅ។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ទោះជាយ៉ាងណា មនុស្សមួយចំនួនមានការយល់សុបិន្តអាក្រក់រហូតដល់វ័យជំទង់ ឬពេញវ័យ ឬពេញមួយជីវិតរបស់ពួកគេតែម្តង។ ប្រសិនបើអ្នកកំពុងតែយល់សុបិន្តអាក្រក់ សូមព្យាយាមអនុវត្តបច្ចេកទេលមួយចំនួនមុនពេលចូលគេង ដូចជាការងូតទឹកក្តៅឧណ្ណៗ សមាធិ ឬហាត់ដកដង្ហើមជ្រៅៗជាដើម។

ប្រសិនបើកូនរបស់អ្នកកំពុងតែជួបការលំបាកដោយការយល់សុបិន្តអាក្រក់ សូមស្វែងរកវិធីនានា ដើម្បីជួយកូនអ្នកឲ្យបានប្រសើរជាងមុន ពេលខ្លះការច្នៃប្រឌិតតិចតួចអាចជួយបានផងដែរ៕

Loading...