ប្រភេទសំខាន់នៃជាតិខ្លាញ់ដែលមាននៅក្នុងប្រេងអូលីវ គឺជាពពួកអាស៊ីតខ្លាញ់ monounsaturated(MUFAs)។ អាស៊ីតខ្លាញ់ MUFAs ត្រូវបានចាត់ទុកថា ជាជាតិខ្លាញ់ដែលនាំឲ្យមានសុខភាពល្អ។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ប្រសិនបើអ្នកជំនួសអាហាររបស់អ្នកដែលជាពពួកខ្លាញ់ឆ្អែតដោយពពួកខ្លាញ់មិនទាន់ឆ្អែត ដូចជាអាស៊ីតខ្លាញ់ MUFAs និងអាស៊ីតខ្លាញ់ polyunsaturated (PUFAs) អ្នកអាចទទួលបានអត្ថប្រយោជន៍សុខភាពមួយចំនួន។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

អាស៊ីតខ្លាញ់ MUFAs និង PUFAs អាចជួយបន្ថយហានិភ័យនៃជំងឺបេះដូងបាន ដោយការកែលម្អកត្តាហានិភ័យដែលពាក់ព័ន្ធ។

MUFAs ត្រូវបានរកឃើញថាជួយកាត់បន្ថយកូឡេស្តេរ៉ូសរុបរបស់អ្នក និងកម្រិតកូឡេស្តេរ៉ូលអាក្រក់ចេញពីរាងកាយ។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

MUFAs ក៏អាចជួយធ្វើឲ្យឈាមកកបានធម្មតា ហើយការស្រាវជ្រាវមួយចំនួនបានបង្ហាញថា MUFAs ក៏អាចផ្តល់ប្រយោជន៍ដល់កម្រិតអាំងស៊ុយលីន និងការត្រួតពិនិត្យជាតិស្ករក្នុងឈាម ដែលអាចមានប្រយោជន៍ជាពិសេស ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទីពីរ។ ប៉ុន្តែខ្លាញ់ដែលនាំឲ្យមានសុខភាពល្អដូចជាប្រេងអូលីវ គឺមានកាឡូរីខ្ពស់ ដូច្នេះពួកវាប្រើបានតែនៅក្នុងកម្រិតមធ្យមតែប៉ុណ្ណោះ៕