ចែករំលែក
  • 41
  •  
  •  

តើវាមានសុវត្ថិភាពទេ​​ ក្នុងការងូចទឹក ហើយត្រាំទឹកក្តៅ ក្នុងអំឡុងពេលស្រ្តីមានផ្ទៃពោះ?

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ការ​​មាន​ផ្ទៃ​ពោះ​ និងការងូតទឹកក្តៅ អាចជាការរួមបញ្ចូលគ្នាដ៏គ្រោះថ្នាក់មួយ។ ការចំ​ណាយពេ​ល ១០ នាទី ឬច្រើនជាងនេះនៅក្នុងអាងទឹកក្តៅ អាចបណ្តាលឲ្យសីតុណ្ហភាពរាងកាយកើនទៅដល់​ទៅ​ ​៣៨.៩ អង្សារសេ ដែលជាសីតុណ្ហភាពខ្ពស់មួយ។ ការសិក្សាមួយចំនួនបានបង្ហាញថា វា​ជាហានិភ័យខ្ពស់ដែលអាចធ្វើឲ្យប្រឈមនឹងការរលូតកូន ព្រមទាំងប៉ះពាល់ដល់ការលូតលាស់​នៃសរសៃប្រសាទរបស់ទារកក្នុងផ្ទៃ ដែលអាចនាំឲ្យមានភាពខុសប្រក្រតីដ៏ធ្ងន់ធ្ងរលើខួរ​ក្បាល និងខួរឆ្អឹងខ្នង ជាពិសេស ក្នុងអំឡុងពេល ៤ ទៅ ៦ សប្តាហ៍ដំបូងនៃគភ៌។

ប្រសិនបើអ្ន​ក​មានបំណងចង់មានផ្ទៃពោះ  ឬសង្ស័យថាកំពុងតែមានផ្ទៃពោះ ហើយចង់ត្រាំទឹកក្តៅ ​អ្ន​ក​គួរអនុវត្តបែបនេះ ដើម្បីកាត់បន្ថយហានិភ័យ ៖

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

  • កំណត់ពេលវេលាត្រាំក្នុងអាងទឹកក្តៅឲ្យតិចជាង ១០ នាទី
  • ជៀសវាងការអង្គុយនៅក្បែររូប៊ីនេ ព្រោះវាផ្តល់នូវទឹកថ្មីដែលមានកំដៅខ្ពស់
  • ជៀសវាងការចំណាយពេលវេលានៅក្នុងការត្រាំទឹកក្តៅច្រើនជាងម្តងក្នុង​មួ​យ​ស​ប្តា​ហ៍​
  • ក្រោកចេញពីអាង ប្រសិនបើអ្នកចាប់ផ្តើមបែកញើស ឬមានអារម្មណ៍ថា មិនស្រណុក​ស្រួ​ល
  • កុំត្រាំទឹកក្តៅ ប្រសិនបើអ្នកមិនមានសុខភាពល្អ ឬអ្នកមានសីតុណ្ហភាពខ្ពស់រួ​ច​ទៅ​ហើ​យ​​ ដោយ​សារ​តែ​ជំងឺ ការធ្វើលំហាត់ប្រាណ​ ឬទើបតែសូណារួច៕