ការពិនិត្យធ្មេញបានទៀងទាត់ អាចជួយការពារសុខភាពមាត់ធ្មេញរបស់កូនអ្នកបាន។ ការពិនិត្យធ្មេញអាចផ្តល់ឧកាសឲ្យពេទ្យធ្មេញអាចណែនាំស្តីពីការថែទាំធ្មេញរបស់កូនអ្នក ក៏ដូចជាការរកអោយឃើញនូវបញ្ហាបានទាន់ពេល នៅពេលដែលបញ្ហាភាគច្រើនអាចព្យាបាលបាន។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

មានកត្តាជាច្រើនដែលអាចកំណត់ថាតើកូនរបស់អ្នកត្រូវទៅជួនពេទ្យធ្មេញញឹកញាប់ប៉ុណ្ណា ដែលក្នុងនោះរួមមានកត្តាអាយុ សុខភាព និងហានិភ័យនៃការពុកធ្មេញ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

សូមពិចារណាលើគោលការណ៍ណែនាំដូចខាងក្រោមនេះ៖
• អាយុ ៦ ខែដល់ ១ ឆ្នាំ៖ បណ្ឌិតសភាទន្តពេទ្យកុមារអាមេរិច និងសមាគមទន្តពេទ្យអាមេរិកបានណែនាំឲ្យធ្វើការពិនិត្យសុខភាពធ្មេញរបស់កូនអ្នកជាលើកដំបូង បន្ទាប់ពីការដុះធ្មេញដំបូង និងមិនឲ្យលើសពីអាយុ ១ ឆ្នាំ។
• កុមារអាយុចូលសាលា និងក្មេងជំទង់៖ បណ្ឌិតសភាទន្តពេទ្យអាមេរិចបានណែនាំឲ្យធ្វើការពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ប្រាំមួយខែម្តង។ ពេទ្យធ្មេញអាចនឹងណែនាំឲ្យទៅពិនិត្យញឹកញាប់ជាងនេះ ប្រសិនបើកូនរបស់អ្នកមានហានិភ័យខ្ពស់នឹងការពុកធ្មេញ ឬមានបញ្ហាសុខភាពមាត់ធ្មេញ ឬបញ្ហាមាត់ផ្សេងទៀត៕