ការមានបញ្ហាថប់បារម្ភម្តងម្កាល គឺជាផ្នែកធម្មតាមួយនៃជីវិត។ តែទោះជាយ៉ាងណា អ្នកដែលមានជំងឺថប់បារម្ភជាញឹកញាប់មានសភាពធ្ងប់ធ្ងរ មានការបារម្ភហួសហេតុ និងការភ័យខ្លាចជាអចិន្ត្រៃអំពីស្ថានភាពនៃការរស់នៅប្រចាំថ្ងៃ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

អារម្មណ៍ទាំងនេះនឹងរំខានដល់សកម្មភាពប្រចាំថ្ងៃនាំឲ្យមានការលំបាកក្នុងការត្រួតពិនិត្ យហើយអាចមានរយៈពេលយូរមកហើយ។ រោគសញ្ញាអាចចាប់ផ្តើមក្នុងអំឡុងពេលកុមារភាព ឬនៅវ័យជំទង់ និងបន្តដល់ពេញវ័យ។ ឧទាហរណ៍ខ្លះៗនៃជំងឺថប់បារម្ភអាចរួមមានជំងឺខ្លាចសង្គម ជំងឺស្លន់ស្លោរ ជំងឺបាក់ស្បាត ជំងឺខ្លាចអ្វីមួយជាក់លាក់។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការព្យាបាលអាចរួមបញ្ចូលទាំងប្រភេទនៃការ ព្យាបាលផ្លូវចិត្តដែលបង្រៀនឲ្យអ្នកបង្ហាញ និងឆ្លើយតបទៅនឹងស្ថានភាពលំបាកនៅក្នុងវិធីដែលមានប្រសិទ្ធិភាពជាច្រើន ការផ្លាស់ប្តូររបៀបរស់នៅ ហើយបើចាំបាច់ត្រូវប្រើថ្នាំ។

ពេលខ្លះ ការថប់បារម្ភ បានមកពីលក្ខខណ្ឌវេជ្ជសាស្រ្តដែលត្រូវការការព្យាបាល។ មិនមានវិធីអាចឲ្យដឹងពីភាពជាក់លាក់នូវអ្វីដែលបណ្តាលឲ្យមានការវិវឌ្ឍនៃជំងឺថប់បារម្ភពីដំបូងនោះទេ ប៉ុន្តែអ្នកអាចអនុវត្តជំហានទាំងនេះដើម្បីកាត់បន្ថយផលប៉ះពាល់នៃរោគសញ្ញានេះ ប្រសិនបើអ្នកមានការថប់បារម្ភ៖

• ទទួលយកជំនួយឲ្យបានឆាប់៖ ការថប់បារម្ភក៏ដូចជាបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀតជាច្រើនដែលអាចពិបាកក្នុងការព្យាបាលប្រសិនបើអ្នកនៅតែរង់ចាំមិនទទួកការព្យាបាលទេនោះ។

• រក្សានូវកំណត់ហេតុ៖ រក្សារឿងរាវនៃជីវិតផ្ទាល់ខ្លួនអាចជួយដល់អ្នក និងអ្នកផ្តល់សេវាសុខភាពផ្លូវចិត្តអាចកំណត់នូវអ្វីដែលបង្កអោយមានភាពតានតឹង និងអ្វីដែលហាក់ដូចជាជួយអ្នកអោយមានអារម្មណ៍ប្រសើរជាងមុន។

• រៀនពីបច្ចេកទេសគ្រប់គ្រងពេលវេលា៖ អ្នកអាចកាត់បន្ថយការថប់បារម្ភដោយរៀនពីរបៀបប្រុងប្រយ័ត្នការគ្រប់គ្រងពេលវេលា និងថាមពល។

• ជៀសវាងការញ៉ាំគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀន៖ គ្រឿងស្រវឹង និងការប្រើប្រាស់ថ្នាំញៀនអាចបណ្តាលអោយមានការថប់បារម្ភ ឬធ្វើអោយការថប់បារម្ភកាន់តែអាក្រក់។

ប្រសិនបើអ្នកកំពុងតែញៀននឹងអ្វីមួយ ការឈប់អាចធ្វើឲ្យអ្នកកាន់តែថប់បារម្ភ។ ប្រសិនបើអ្នកមិនអាចបញ្ឈប់ដោយខ្លួនអ្នកទេសូមទៅជួបគ្រូពេទ្យ ឬស្វែងរកការគាំទ្រជាក្រុមមួយដើម្បីជួយអ្នក៕