តើអ្នកចង់បន្ថយហានិភ័យ ជំងឺដាច់សរសៃឈាមខួរក្បាលដែរឬទេ? ការណែនាំថ្មីពីសមាគមន៍ជំងឺស្រ្តូក និងសមាគមន៍ជំងឺបេះដូងអាមេរិច បានជម្រុញយ៉ាងខ្លាំងថា “របៀបនៃការរស់នៅ” គឺជារឿងសំខាន់។

ការណែនាំថ្មីផ្តល់ដំបូន្មានឲ្យមនុស្សធ្វើលំហាត់ប្រាណ រក្សាសម្ពាធឈាម និងញ៉ាំអាហារដែលល្អដល់សុខភាព ដែលរួមមាន ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ គួបផ្សំជាមួយនឹងសាច់ត្រីជាដើម។

យើងមានឱកាសដ៏ធំ ដើម្បីផ្តល់ភាពប្រសើរឡើងដល់វិធីដែលយើងការពារជំងឺដាច់សរសៃឈាមខួរក្បាលថ្មី ដោយសារតែកត្តាហានិភ័យដែលអាចត្រូវបានផ្លាស់ប្តូរ ឬគ្រប់គ្រង ជាពិសេស ទៅលើសម្ពាធឈាមខ្ពស់ ដែលមានប្រហែលជា ៩០ ភាគរយនៃជំងឺដាច់សរសៃឈាមខួរក្បាល។

ការណែនាំនោះ រួមមាន ៖

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

– ញ៉ាំបន្លែ ផ្លែឈើឲ្យបានគ្រប់គ្រាន់ និងកំណត់ការញ៉ាំខ្លាញ់ឆ្អែត ដូចជាសាច់ក្រហម និងប័រជាដើម
– តាមដានសម្ពាធឈាមនៅផ្ទះ ជាមួយនឹងឧបករណ៍វាស់សម្ពាធឈាមអេឡិចត្រូនិច និងជៀសវាងការវិវត្តទៅជាលើសសម្ពាធឈាម ដោយការធ្វើលំហាត់ប្រាណ ញ៉ាំឲ្យបានត្រឹមត្រូវ និងជៀសវាងការឡើងទម្ងន់។ ធ្វើការពិនិត្យសម្ពាធឈាម ដោយគ្រូពេទ្យជារៀងរាល់ឆ្នាំ។ ប្រសិនបើអ្នកប្រើថ្នាំលើសឈាម ហើយវាមិនមានប្រសិទ្ធភាពនោះ សូមសួរគ្រូពេទ្យអំពីបញ្ហានេះ។
– កំណត់ការញ៉ាំប្រៃ
– កុំជក់បារី។ ការជក់បារី និងការប្រើថ្នាំគ្រាប់ពន្យារកំណើត បង្កើនហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល។ ហើយក៏សូមជៀសវាងការហឺតផ្សែងបារីផងដែរ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការនិយាយអំពីវិធីការពារជំងឺដាច់សរសៃឈាមខួរក្បាល គឺជារឿងមួយមានតម្លៃ។ ក្នុងករណីជាច្រើន ជំងឺដាច់សរសៃឈាមខួរក្បាល មិនបណ្តាលឲ្យស្លាប់ទេ ប៉ុន្តែ វានាំឲ្យមានផលប៉ះពាល់ដល់រាងកាយ អារម្មណ៍ និងផ្លូវចិត្តបាន៕