ជំងឺរលាកខ្នែងពោះវៀនគឺជាជំងឺដែលបណ្តាលអោយមានការឈឺចាប់នៅក្នុងពោះខាងផ្នែកខាងស្តាំ និងផ្នែកខាងក្រោម។ ទោះជាយ៉ាងណានៅលើមនុស្សភាគច្រើនការឈឺបានចាប់ផ្តើមនៅជុំវិញផ្ចិត និងបន្ទាប់មកផ្លាស់ទីទៅផ្នែកខាងក្រោម ខាងស្តាំនៃពោះ។ នៅពេលដែលការរលាកកាន់តែខ្លាំង ការឈឺចាប់ក៏កាន់តែខ្លាំងផងដែរ ហើយនឹងក្លាយទៅជាធ្ងន់ធ្ងរ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទោះបីជានរណាម្នាក់ក៏អាចកើតជំងឺរលាកខ្នែងពោះវៀន តែជាញឹកញាប់បំផុតវាកើតឡើងនៅលើមនុស្សដែលមានអាយុចន្លោះពី១០ទៅ៣០ឆ្នាំ។ ការព្យាបាលស្តង់ដារគឺការវះកាត់យកខ្នែងពោះវៀននោះចេញ។ ក្នុងករណីមិនមានការព្យាបាលបានត្រឹមត្រូវ បានន័យថាបើមិនបានធ្វើការវះកាត់ទេនោះជំងឺរលាកខ្នែងពោះវៀនអាចបង្កអោយមានផលវិបាកធ្ងន់ធ្ងរដូចជា៖

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

• ធ្លាយរហែកចូលទៅក្នុងស្រោមពោះដែលនាំអោយមានការផល់វិបាកដែលអាចគំរាមកំហែងដល់អាយុជីវិតបានគឺវាធ្វើអោយមានជំងឺរលាកស្រមពោះ។ ស្ថានភាពនេះគឺតម្រូវអោយមានការវះកាត់ជាបន្ទាន់ដើម្បីបើកស្រោមពោះលាងសម្អាតពោះដែលមានសុទ្ធតែខ្ទុះដែលចេញពីខ្នែងពោះវៀនដែលបានធ្លាយ។

• បង្កើតដុំខ្ទុះនៅក្នុងពោះ
នៅពេលដែលការឆ្លងមេរោគមានភាពច្បាស់លាស់ អ្នកនឹងត្រូវមានការវះកាត់ដើម្បីយកខ្នែងពោះវៀននេះចេញ។ នៅក្នុងករណីមួយចំនួនអាប់សែត្រូវតែបូមចេញ ហើយខ្នែងពោះវៀនត្រូវតែវះយកចេញអោយបានឆាប់៕