ក្រៅពីផ្តល់នូវភាពសុខស្រួល ភាពតានតឹង និងការឈឺចាប់មួយចំនួនត្រូវបានបាត់ទាំងស្រុង ក្រោយពេលអ្នកបានឈានដល់ចំណុចកំពូល។

ការឈានដល់ចំណុចកំពូល ក៏ផ្តល់សារៈសំខាន់ជាច្រើន ដល់តួនាទីសរីរាង្គជាច្រើន នៅក្នុងខ្លួនរបស់អ្នកយើងផងដែរ។ ពេលបាញ់ទឹកកាម វានឹងធ្វើឲ្យមេជីវិតឈ្មោលជាច្រើន ហូរចូលទៅក្នុងទ្វារមាសរបស់មនុស្សស្រី ហើយប្រសិនបើនាងបានឈានដល់ចំណុចកំពូលដូចគ្នា ការកន្ត្រាក់របស់ស្បូន នឹងជួយរុញច្រានមេជីវិតឈ្មោលបន្ថែមទៀត ដើម្បីបង្កើនឱកាសនៃការមានកូន។

ដៃគូជាច្រើនយល់ថា ក្បាច់នៃការរួមភេទមួយចំនួន អាចជួយឲ្យពួកគេឆាប់មានកូន តើពិតដែរទេ?

គ្មាននរណាដឹងនោះទេ ប៉ុន្តែ វាប្រហែលជាត្រឹមត្រូវ ពីព្រោះ ការសិក្សាបានបង្ហាញថា ក្បាច់រួមភេទដែលវាយលុកខ្លាំង ហើយជ្រៅ ពិតជាល្អសម្រាប់ករណីបែបនេះ៕